Draxler ថា PSG សម្បូរ​កីឡាករ​ល្អ​ៗ​នឹង​បិទ​មិន​ឲ្យ Pogba ធ្វើ​អ្វី​ចេញ​នៅ​យប់​នេះ

  • 2019-02-12 02:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ Julian Draxler បាន​លើក​ឡើង​ថា Paris Saint-Germain មាន​កីឡាករ​​មាន​សមត្ថភាព​ច្រើន​ក្នុង​ការ​បញ្ឈប់ Paul Pogba នៅ​ពាន​រង្វាន់  Champions League រាត្រី​នេះ​ម៉ោង ៣​ទៀបភ្លឺ។

PSG នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Old Trafford  ដើម្បី​ប្រកួត​ជើង​ទី​មួយ​​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទល់​នឹង​ United ដែល​ជា​ក្រុម​កំពុង​រក្សា​ទម្រង់​លេង​ល្អ​​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក Ole Gunnar Solskjaer។ ជ័យជម្នះ ៣-០​ លើ Fulham កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​គឺ​ជា​ការ​ឈ្នះ​១០​ប្រកួត​ក្នុង​ចំណោម​១១​ប្រកួត​ គិត​គ្រប់​កម្មវិធី​ចាប់​តាំង​ពី Solskjaer ចូល​មក​ជំនួស  Jose Mourinho កាល​ពី​ខែ​ធ្នូ។

វត្តមាន​របស់ Solskjaer ក៏​បាន​ស្រោចស្រង់​ទម្រង់​លេង​របស់ Pogba ឡើង​វិញ​ ដោយ​គេ​រក​បាន​២​គ្រាប់​ពេល​ជួប Fulham និង​ជា​គ្រាប់​ទី​១១​ក្នុង Premier League រដូវ​កាល​នេះ។ យ៉ាង​នេះ​ក្ដី Draxler កីឡាករ​របស់ PSG ជឿជាក់​ថា មិត្ត​រួម​ក្រុម​របស់​គេ​​អាច​បញ្ឈប់​ Pogba មិន​ឲ្យ​ធ្វើ​អ្វី​កើត។

និយាយ​ក្នុង​សន្និសីទកាសែត Draxler ថា៖ "ពួក​គេ​មាន​កីឡាករ​ល្អ​ច្រើន​ក្នុង​ក្លឹប Man United ជា​ពិសេស​ខ្សែ​បម្រើ​ដែល​មាន Pogba និង​ Nemanja Matic។ ពួក​គេ​នឹង​ក្លាយ​ជា​កីឡាករ​នាំ​លេង​ក្នុង​ការ​ប្រកួត។ ប៉ុន្តែ​ពួក​យើង​ក៏​មាន​កីឡាករ​មាន​គុណភាព​ដូច​គ្នា។ កីឡាករ​របស់​ពួក​យើង​​លើ​ពី​មាន​សមត្ថភាព"៕ ​ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ