មក​ដឹង​ពី​លទ្ធផល​ផ្លូវ​ការ​ទាំង​ស្រុង Miss Global International បេក្ខភាព​តំណាង​កម្ពុជា​ជាប់​លេខ​ប៉ុន្មាន?

  • 2019-02-12 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​កម្រិត​អន្តរជាតិ​ បវរ​កញ្ញា​ពិភពលោក​ឆ្នាំ ២០១៨ (Miss Global International 2018) ទើប​តែ​បញ្ចប់​កាល​ពី​ល្ងាច​មិញ​នេះ​ ដោយ​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

បវរកញ្ញា​ កម្ពុជា
បវរកញ្ញា​​ ហុងកុង
បវរកញ្ញា​​ កាណាដា
បវរកញ្ញា Uzbekistan
បវរកញ្ញា​ Haiti
បវរកញ្ញា​ សហរដ្ឋអាមេរិក

បន្ទាប់​ពី​កម្មវិធី​នេះ​បញ្ចប់​ជា​ផ្លូវ​ការ បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ កញ្ញា ហង្ស សូរិយ៉ាន់ បាន​ជាប់​នៅ​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០ (Top 10) បន្ទាប់​ពី​ទទួល​បាន​ការ​ស៊ែ​គាំទ្រ​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ចំពោះ​បេក្ខភាព​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥​គឺ​បាន​ទៅ​លើ បវរកញ្ញា ហុង​កុង ជា​អ្នក​ទទួល​បាន​ជយ​លាភី ខណៈ​ឯ​ បវរកញ្ញា កាណាដា ទទួល​បាន​លេខ​២ បវរកញ្ញា Uzbekistan ទទួល​បាន​លេខ​៣​ បវរកញ្ញា​ Haiti ទទួល​បាន​លេខ​៤ និង​លេខ​៥​បាន​ទៅ​លើ​ បវរកញ្ញា​តំណាង​សហរដ្ឋអាមេរិក។

គូស​បញ្ជាក់​ថា បវរកញ្ញា ដែល​ទទួល​បាន​ជយ​លាភី​កាល​ពី​ឆ្នាំ​មុន​គឺ​មក​ពី​ប្រទេស​ប្រេស៊ីល ហើយ​ក៏​បាន​មក​បំពាក់​មកុដ​ឲ្យ​បវរកញ្ញា​ទទួល​បាន​ជយលាភី​ឆ្នាំ​នេះ​ផង​ដែរ៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម