តិចអត់ជឿ? នារីរូបស្រស់ចំណាយពេលយ៉ាងខ្លី ដើរលេងស្ទើរសព្វកន្លែងនៅបាត់ដំបង(មានវីដេអូ)

  • 2019-02-12 03:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​រូប​ស្រស់​ចំណាយ​ពេល​ប្រហែល ​៦ម៉ោង​ ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ពី​ភ្នំពេញ​ទៅ​កម្សាន្ត​នៅ​​ខេត្ត​បាត់​ដំបង​ ដែល​ជា​ទឹក​ដី​ស្អិត​ពិបាក​ដក​ចិត្ត​ ដោយ​សារ​មាន​​ម្ហូប​អាហារ​ឆ្ងាញ់​ៗ ​ដំណាំ​ហូប​ផ្លែ​ធម្មជាតិ​ជា​ច្រើន​ប្រភេទ​​ និង​តំបន់​ទេសចរណ៍​សម្បូរ​បែប​។

រូបភាព៖ 2GoAdventure

អ្វី​ដែល​ជា​ទី​ចាប់​អារម្មណ៍​នោះ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ​កញ្ញា​​ស្រស់​សោភី​ បាន​ដល់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ និង​វប្បធម៌​ជា​ច្រើន​កន្លែង​ ដូចជា​កន្លែង​អាសនៈ​លោក​តា​ដំបង​ក្រញូង​​ក្រុង​បាត់ដំបង​ ទស្សនា​ផ្ទះ​បុរាណ​អាយុកាល​១ទសវត្សន៍​ ទៅ​ញ៉ាំ​មីកូឡា​ ទៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ​​ ជា​ពិសេស​​កន្លែង​ដែល​គេ​មិន​អាច​ភ្លេច​បាន​នោះ ​គឺ​ទៅ​ជិះ​ឡូរី​នៅ​ជាប់​ជើង​ភ្នំ​បាណន់។​​​ ​ប៉ុន្តែ​ការ​ជិះ​ឡូរី​នេះ​កញ្ញា​មិន​បាន​ចំណាយ​ពេល​រង់​ចាំ​ជិះ​យូរ​ដូច​ភ្ញៀវ​ដទៃ​នោះ​ទេ​ ព្រោះ​បាន​ប្រើ​វិធីសាស្ត្រ​ដ៏​វ័យ​ឆ្លាត​មួយ​គឺ​កក់​តាម​ Bookmebus​ ។​ ចង់​ដឹង​ថា​ ដំណើរ​កម្សាន្ត​ដ៏​រីករាយ​​រហូត​ដក​ចិត្ត​មិន​រួច​បែប​ណា​នោះ​ សូម​ទស្សនា​ខ្សែ​វីដេអូ​ខ្លី​មិន​ដល់​ ៤នាទី​ខាង​ក្រោម​នេះ​៖ ​​​​​​​​

ប្រភពរូបភាព៖ 2GoAdventure facebook page

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី