ដាក់ពាក្យទៅក្រែងបានជួប BTS! កូរ៉េផ្ដល់អាហារូបករណ៍ច្រើនកន្លែង ដល់និស្សិតកម្ពុជា
- 2019-02-12 03:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ពាក្យទៅក្រែងបានជួប BTS! កូរ៉េផ្ដល់អាហារូបករណ៍ច្រើនកន្លែង ដល់និស្សិតកម្ពុជា
ចន្លោះមិនឃើញ
ស្ថានទូតសាធារណៈរដ្ឋកូរ៉េ បានចេញសេចក្ដីជូនដំណឹងទៅកាន់ក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា អំពីការផ្ដល់អាហារូបករណ៍របស់ក្រសួងអប់រំ នៃសាធារណៈរដ្ឋកូរ៉េ ទៅកាន់និស្សិតកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រប្រចាំឆ្នាំ២០១៩ (2019 Global Korea Scholarship Program for Graduate Degrees)។
តាមលិខិតរបស់របស់ស្ថានទូតកូរ៉េ បានបញ្ជាក់ថាសិស្ស និស្សិត ដែលចាប់អារម្មណ៍ត្រូវផ្ញើពាក្យស្នើសុំអាហារូបករណ៍ទៅស្ថានទូតកូរ៉េ ឲ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ក្នុងនោះអ្នកដែលត្រូវបានហៅទៅសម្ភាសន៍ គឺជាអ្នកដែលបានជ្រើសរើសតាមរយៈការបំពេញពាក្យស្នើសុំ ក្នុងដំណាក់កាលដំបូង។ ការសម្ភាសន៍នឹងត្រូវធ្វើនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងពាក្យស្នើសុំ និងលក្ខខណ្ឌនៃការជ្រើសរើសសូមចូលកាន់៖ http://www.studyinkorea.go.kr ឬ http://overseas.mofa.go.kr/kh-en/index.do
សូមមើលនៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៖