Marcelo ទម្លាយ Bale នៅ Real Madrid ៦​ឆ្នាំ​តែ​មិន​និយាយ​អេស្ប៉ាញ​សោះ

  • 2019-02-12 03:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale បាន​ផ្លាស់​ពី Spurs ទៅ​កាន់ Real Madrid កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​​គេ​មិន​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​សោះ​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​ទៅ។

យោង​តាម​ប្រភព​កាសែត​អេស្ប៉ាញ Barca មិត្តរួម​ក្រុម​ Real Madrid ខ្សែ​ការពារ Marcelo ទម្លាយ​ថា Bale និយាយ​ភាសា​អង់គ្លេស​តែ​មួយ​មុខ​គត់។ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo និងKiko Casilla កីឡាករ Marcelo ថា ពេល​នេះ​គឺ​ឯកោ​ណាស់​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

“ពេល​នេះ​ខ្ញុំ​គ្មាន​នរណា​អង្គុយ​ជិត​ទេ។ ខ្ញុំ​មាន​តែ​ Bale ដែល​អង្គុយ​នៅ​ម្ខាង ប៉ុន្តែ​គេ​មិន​និយាយ​អេស្ប៉ាញ និយាយ​តែ​អង់គ្លេស។ ពួក​យើង​និយាយ​គ្នា​តាម​រយៈ​កាយវិការ និង​និយាយ Hi, Hello, Good wine”។ សម្ដី Marcelo។ Gareth Bale ថ្មី​ៗ​នេះ​ទើប​តែ​រក​បាន​គ្រាប់​ទី​១០០ នៅ Real Madrid៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ