ថាម៉េច? ថត​វីដេអូ​កូន​ ​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ជួប David Beckham ដោយ​ផ្ទាល់​

  • 2019-02-12 06:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក David Beckham គឺជា​ឯក​អគ្គរដ្ឋទូត​សកល​របស់​​ AIA ហើយ​បាន​ធ្វើ​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះថា​#WhatsYourWhy​។ នៅ AIA យើង​ប្តេជ្ញា​នឹង​ជួយ​អ្នក​ទាំងអស់គ្នា​អោយ​រស់នៅ​បាន​យូរអង្វែង មាន​សុខភាព​ល្អ​​​ និង​ជីវិត​ល្អប្រសើរ​ជាង​មុន​។

ក្រៅពី​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ការ​ដែលអ្នក​រស់នៅ​ដោយមាន​សុខភាព​ល្អ​ ​​និង​សកម្ម​ជានិច្ច​ក៏​ជា​សារៈ​សំខាន់​មួយ​ដែរ ដើម្បី​ឱ្យអ្នក​មាន​ឱកាស​នៅ​ជាមួយ​ក្រុម​គ្រូ​សារ​ និង​មិត្តភ័ក្ដិ​ដោយ​ភាព​សប្បាយរីករាយ​។

តោះ​មក​ដឹងពី​វិធី​ដើម្បី​មាន​ឱកាស​ឈ្នះ​ដំ​ណើ​រ​ទៅ​ជួប​កីឡាករ​បាល់ទាត់​ល្បី​​ David Beckham ​​។​​ ងាយៗ​ទេ​ដោយ​គ្រាន់តែ​ថត​វីដេអូ​កូនៗ​របស់​អ្នក​សួរ​សំនួរ​ទៅកាន់ David Beckham អំពី​វីធី​ដែល​អាច​ធ្វើ​ឲ្យ​សុខភាព​របស់​ឪពុកម្តាយ​របស់គេ​កាន់តែ​ល្អ​ជាង​មុន​​​ ហើយ​ផូស​វីដេអូ​នៅលើ​គណនី​ហ្វេ​ស​ប៊ុក​របស់ខ្លួន ដោយ​៖​

១. មាន​សរសេរ @AIACambodia និង #WhatsYourWhy

២. ដាក់​ផូស​នោះ​ឲ្យ​មើលឃើញជា​សាធារណៈ (Public)

  • សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់៖ https://bit.ly/2E54JvM

  • សូម​ចូលទៅ​ទស្សនា​វីដេអូ​របស់លោក David Beckham​ ខាងក្រោម​៖

អត្ថបទ៖ ថា ម៉ាលីដា