សំ​ ថារត្ន័​ គិត​ថា​ ស្រីពៅ នឹង​មានអនាគត​​ល្អ​ក្រោយវ៉ៃនៅសង្វៀន ONE

  • 2019-02-12 07:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​កុម្ភៈសប្តាហ៍​​នេះ​ ជើង​ឯក​ខ្សែក្រវាត់​ Kun Khmer World Champion ផ្នែក​នារី​ នៅ​ ស្រីពៅ​ នឹង​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​សង្វៀន​ ONE Championship​ ទល់​នឹង​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ថៃ​ Rika Ishige។

កីឡាការិនី សុំ ថារ័ត្ន

សុំ​ ថារ័ត្ន​ កីឡា​ការិនី​ និង​តារា​សម្តែង​ យល់​ឃើញ​ថា​ កីឡា​ការិនី​ នៅ​ ស្រីពៅ​ អាច​នឹង​លេច​ធ្លោ​​ខ្លាំង​ បន្ទាប់​ពី​បាន​បង្ហាញ​សមត្ថភាព​នៅ​សង្វៀន​ ONE នា​ពេល​ខាង​មុខ​នេះ។ នេះ​ជា​ពេល​ដ៏​ល្អ​សម្រាប់​អ្នក​កីឡា​កម្ពុជា​ក្តាប់​យក​ឱកាស​លើ​ឆាក​អន្តរជាតិ។

«​ស្រីពៅ​ ខំ​ខ្លាំង​ណាស់​ ខំ​មែន​ទែន​តែ​ម្តង!​ កីឡា​គុន​ចម្រុះ​ និង​ការ​ហ្វឹក​ហាត់​ គឺ​ថ្មី​មែន​ទែន​សម្រាប់​គាត់។ គាត់​នៅ​ប្រឹង​ហាត់​ ឃ្លេ​ កៀប​ រឹត​ ច្រើន​បន្ថែម​ទៀត។ ពេល​ហាត់​យក​ចិត្ត​ទុក​ដាក់​ មិន​ចោល​ទេ»។ នេះ​ជា​សំដី​របស់​ សុំ ថារ័ត្ន។

ថារត្ន័ បន្ត​ថា​ ច្បាស់​ណាស់​ក្បាច់​គុន​ចម្រុះ​មាន​ភាព​សុំាញុំា​​ណាស់​ ដូច្នេះ​អ្នក​ដែល​ធ្លាប់​ហាត់​ក្បាច់​ប្រដាល់​ផ្សេង​ ហើយ​ទៅ​​​ហាត់​គុន​ចម្រុះ​​​មិន​ងាយ​ស្រួល​​ទេ ​​ទាល់​តែ​​តស៊ូ​ព្យាយាម​ខ្លាំង។

«បើ​ស្រីពៅ​ មិន​ឈឺ​ខ្លួន​ពេក​ ហើយ​អាច​មក​ហាត់​រៀង​រាល់​ថ្ងៃ​ និង​ពេល​ដែល​គ្រូ​ឲ្យ​មក​ គាត់​អាច​កើន​កម្លាំង​ និង​ចំណេះ​ពី​ការ​ប្រយុទ្ធ​គុន​ចម្រុះ​នេះ​បាន​ ព្រោះ​គាត់​មាន​វិន័យ​ល្អ​ និង​ការ​តស៊ូ​ចេញ​ពី​ខាង​ក្នុង​ហើយ»។

កីឡាការិនី នៅ ស្រីពៅ

តាម​រយៈ​យល់​ឃើញ​ពី​ចំណុច​ពិសេស​របស់​ នៅ​ ស្រីពៅ​ បាន​ធ្វើ​ឲ្យ​​អ្នក​លេង​គុន​ល្បុក្កតោ​ស្រី​ល្បី​ទាំង​ផ្នែក​សិល្បៈ​យល់​ឃើញ​ពី​អនាគត​ដោយ​សង្កត់​​ធ្ងន់​ថា​ ស្រីពៅ​ អាច​ធ្វើ​ឲ្យ​ទស្សនិក​ជន​ទូទាំង​ប្រទេស​កម្ពុជា​ និង​ថៃ​ភ្ញាក់​ផ្អើល​ខ្លាំង​ ហើយ​ជឿ​ថា​ អាជីព​​របស់​នាង​នឹង​ឡើង​ខ្ពស់​ត្រដែត​ពី​ពេល​នោះ​ទៅ​។

«សរុប​មក​ខ្ញុំ​គិត​ថា​ ស្រីពៅ​ ​ល្អ​ស្រាប់​ហើយ​ មាន​តែ​ខំ​ប្រឹង​ប្រែង​ថែម​ទេ។ ព្យាយាម​គង់​បាន​សម្រេច​»

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម