មន្ត្រីរាជការទាំងអស់ ទៅពេទ្យមើលជំងឺធ្ងន់ៗ២មុខនេះ លែងអស់លុយខ្លួនឯងហើយ

  • 2019-02-12 07:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​តទៅ​ មន្ត្រី​រាជការ​ទាំង​អស់​ដែល​ទៅ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម នៅ​តាម​មន្ទីរ​ពេទ្យ​ដែល​មាន​ឡូហ្គោ​ (បសស) ពោល​គឺ​មន្ទីរពេទ្យ​ (បសស) អាច​យក​វិក្កយបត្រ​ថ្លៃ​ចំណាយ​ទៅ​ការិយាល័យ​សំណង​របស់ (បសស) ដែល​ខាង​ (បសស) នឹង​ពិនិត្យ​លទ្ធភាព​សង​ជូន​វិញ។ នេះ​បើ​តាម​ការ​ការ​បង្ហោះ​របស់​ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​លោក​បាន​ដឹង​អំពី​ដំណឹង​នេះ តាម​រយៈ​សិក្ខា​សាលា​របស់​ (បសស) ដែល​ធ្វើ​ឡើង​នៅ​ទី​ស្ដី​ការ​ក្រសួង​ព័ត៌មាន។

ដូច្នេះ​សូម​មន្ត្រី​រាជការ​ទាំង​ឡាយ សូម​ជ្រាប​ពី​ដំណឹង​នេះ ប្រសិន​បើ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម កុំ​ភ្លេច​រក្សា​ទុក​វិក្កយបត្រ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ទទួល​បាន​សំណង​ពី​ខាង​ បេ​ឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស)៕ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម