ប្រទះឃើញត្រីដូហ្វីនពណ៌ផ្កាឈូកដ៏កម្រមួយក្បាល នៅឈូងសមុទ្រថៃ

  • 2019-02-12 09:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រីដូហ្វីនពណ៌ផ្កាឈូកដ៏កម្រមួយក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឈូង​សមុទ្រ​ថៃ​ដោយ​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​កាល​ពី​សប្ដាហ៍​មុន។

រូបភាព​ត្រីដូហ្វីនពណ៌ផ្កាឈូកដ៏កម្រ​នេះ ត្រូវ​បាន​បង្ហោះ​ក្នុង​ទំព័រ Southern Thailand ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេញ​បណ្ដាញ​សង្គម​ថៃ។ យោង​តាម​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា ត្រី​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត Nakhon Si Thammarat កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​មុន។ នៅ​ក្នុង​រូបភាព​ទាំង​នោះ គេ​ឃើញ​ត្រី​ដូហ្វីន​ហាក់​កំពុង​ហែល​ទឹក​លែង​យ៉ាង​សប្បាយ​ដើម្បី​ជា​ការ​ស្វាគមន៍​ភ្ញៀវ​ទេសចរ។

យ៉ាង​ណា​មិញ យោង​តាម​មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា​ពពួក​ត្រី​ដូហ្វីន​ពណ៌​ផ្កាឈូក​នេះ​ជា​ប្រភេទ​ដ៏​កម្រ​បំផុត​មួយ ហើយ​ពួកវា​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​បំពុល​ទឹក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ជម្រក​របស់​ពួកគេ។ ជាមួយ​គ្នា​អាជ្ញាធរ​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​មាន​ត្រីដូហ្វីនពណ៌ផ្កាឈូក​រស់​នៅ​ក្នុង​សមុទ្រ​ប្រមាណ ៦០​ក្បាល​ប៉ុណ្ណោះ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន