ដេនី ក្វាន់ និង បង​ស្រី ថតMV ឲ្យ ម៉ាដូណា អត់​យក​លុយ ម៉ារៀល

  • 2019-02-12 09:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​និង​ជា​ពិធីករ​លោក ម៉ាដូណា បាន​សរសើរ​ទឹក​ចិត្ត​ដេនី​ក្វាន់ និង បង​ស្រី ព្រម​ទាំង​គ្រូ​បង្ហាត់​កីឡា​ផ្ទាល់​ខ្លួន​ជា​ខ្លាំង ដែល​ស្ម័គ្រចិត្ត​ជួយ​ថត MV បទ "អំណាច​លុយ" របស់​លោក​ដោយ​​មិន​យក​ប្រាក់ ខណៈ​ដែល​បទ​ចម្រៀង ១​បទ​នេះ លោក​ផលិត​អស់​ជិត​៣០០០ ដុល្លារ​ឯណោះ។

​បទ​​"អំណាច​លុយ​" ទើប​តែ​​ចេញFull MV ថ្មីៗ​នេះ ដែល​ជា​បទ​ចម្រៀង​១បទ ​ម៉ាដូណា ផលិត​ដោយ​ខ្លួន​លោក​ផ្ទាល់​មិន​ចំណុះ​ឲ្យ​ផលិតកម្ម​១ណា​ឡើយ។

បទ​ចម្រៀង​១បទ​នេះ ប្រជុំ​ដោយ​តារា​ចម្រៀង​ជា​ច្រើន​ចូល​រួម​សម្ដែង ក្នុង​នោះ​មាន​ទាំង​ក្រុម​រាំ​ល្បីឈ្មោះ​​​​ផង​ទៀត​ផង។ ម៉ាដូណា​ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​យក​តារា​សម្ដែង​ជា​ច្រើន​​មក​សម្ដែង​ក្នុង​MV នេះ​ក៏​ព្រោះ​តែ​ចង់​ផលិត​ឡើង ដើម្បី​ឲ្យ​ស៊ី​ទៅ​នឹង​បទ​ចម្រៀង​របស់​លោក។

លោក​ថា ក្នុង​តារា​ម្នាក់​លោក​ត្រូវ​ចំណាយ​យ៉ាង​១៥០ ដុល្លារ​ទៅ​៣០០​ដុល្លារ​ទៅ​តាម​ប្រជាប្រិយភាព​របស់​ពួក​គេ ដោយ​ឡែក ដេនី ក្វាន់ និង បង​ស្រី ចោម ច័ន្ទ ព្រម​ទាំង​គ្រូ​បង្វឹក​​ហាត់​ប្រាណ មិន​បាន​គិត​ប្រាក់​ពី​លោក​ឡើយ ដោយសារតែ​​លោក​មាន​ការ​រាប់អាន​ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​ផង។

ម៉ាដូណា ថា ប្រសិន​បើ​​ទាំង​៣​នាក់ គិត​ប្រាក់​ពី​លោក​នោះ តម្លៃ​ខ្លួន​ក្នុង​​ថត MV របស់​ពួក​គេ មិន​​ក្រោម ៣០០ ដុល្លារ​ក្នុង​១​ថ្ងៃ​ឡើយ។

តារា​ចម្រៀង​ដែល​ហ៊ាន​សារភាព​ត្រង់​ៗ​ស្រលាញ់​ប្រុសៗ​​ដូច​គ្នា​នេះ រំពឹង​ថា បទ​ចម្រៀង "អំណាច​លុយ" ១បទ​នេះ ដែល​ខ្លួន​ហ៊ាន​ចំណាយ​ប្រាក់​ជិត​៣០០០ ដុល្លារ​ផលិត​ឡើង​​នេះ អាច​នឹង​ឆក់​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន និង​ជួយ​បង្កើន​ប្រជាប្រិយភាព​របស់​លោក​បន្ថែម​​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ស៊ុន ហួត