ថ្ងៃទី១៤ ជឿថាគ្មានគូរស្នេហ៍ណាទៅផ្ទះសំណាក់ទេ បើក្រសួង៣នេះហាមដាច់ខាតហើយនោះ!

  • 2019-02-12 10:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់១៤​កុម្ភៈ បាន​មក​ដល់​ទៀត​ហើយ។ នៅ​តែ​មាន​យុវវ័យ​យល់​ច្រឡំ​អត្ថន័យ​នៃ​ថ្ងៃ​១៤​កុម្ភៈ​នេះ បែរ​ជា​គិត​ថ្ងៃ​បុណ្យ​សង្សារ ខាង​ប្រុស​ជូន​បាច់​ផ្កា ឬ​កាដូ​អ្វី​ផ្សេង​ឲ្យ​គូស្នេហ៍ ហើយ​គូ​ខ្លះ​ត្រឹម​ជូន​កាដូ​គ្នា​ធម្មតា​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន តែ​គូ​ខ្លះ​ជូន​ផ្កា​ឲ្យ​គ្នា​ហើយ​បង្ហួស​ទៅ​ធ្វើ​អ្វី​ផ្សេង​ដែល​មិន​គប្បី នាំ​ឲ្យប៉ះពាល់​ដល់​ប្រពៃ​ណី​ទំនៀម​ទម្លាប់ និង​សេចក្ដី​ថ្លៃ​ថ្នូរ។ ជា​ការ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​លើ​អត្ថន័យ​នេះ ក្រសួង​ចំនួន​៣​ហើយ នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​អំពាវ​នាវ ដល់​យុវជន​ខ្មែរ កុំ​ឲ្យ​ប្រព្រឹត្តិ​ហួស​គន្លង និង​យល់​ច្រឡំ​លើ​អត្ថន័យ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់។ ក្នុងនោះមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី។

ចង់​ដឹង​ថា​ខ្លឹម​សារ​នៃ​លិខិត​នោះ​យ៉ាង​ណា​នោះ សូម​មើល​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖

អត្ថបទ៖ វឌ្ឍនៈ