Lampard ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​លោក​នឹង​ជំនួស​ Sarri នៅ Chelsea

  • 2019-02-12 13:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Derby County លោក Frank Lampard បាន​និយាយ​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​ថា​ លោក​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ការ​ឡើង​ធ្វើ​ជា​​អ្នក​ចាត់ការ​ Chelsea បើ​សិន​ជា​លោក​ Maurizio Sarri ត្រូវ​បាន​បញ្ចប់​ពី​ការងារ​។

អតីត​វីរបុរស​ក្លឹប​ Chelsea រូប​នេះ​បាន​ប្រាប់​ថា​៖ " ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​ព័ត៌មាន​បែប​ហ្នឹង​ទេ។ Chelsea ជា​ក្លឹប​មួយ​ដែល​ខ្ញុំ​គោរព​ ហើយ​អ្នក​ចាត់ការ​បច្ចុប្បន្ន​នេះ​ក៏​ខ្ញុំ​គោរព​ដែរ​ ដូច្នេះ​ហើយ​អត់​មាន​រឿង​អី​ទៅ​ញញឹម​លើ​ការ​លើកឡើង​ទាំង​នោះ​ ព្រោះ​ថា​ការងារ​របស់​ខ្ញុំ​នៅ​ទីនេះ (Derby County) '' ។

បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​កំពុង​តែ​ខិតខំ​ធ្វើការ​ ហើយ​អារម្មណ៍​របស់​ខ្ញុំ​នៅ​គិត​ពី​រឿង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Ipswich Town នៅ​ទឹកដី​គេ​ ក្នុង​ថ្ងៃ​ពុធ​នេះ ហើយ​ធ្វើ​ដំណើរ​ទៅ Brighton ដើម្បី​ប្រកួត​ FA Cup នៅ​ចុង​សប្ដាហ៍​នេះ " ។

អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Frank Lampard ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ក្លឹប​លីគ​លំដាប់​ទី ២ Derby County តាំង​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី