មួយ​ឃ្លា​ពី Marcelo៖ ប្រសិន Real Madrid លែង​ត្រូវ​ការ​ខ្ញុំ ខ្ញុំ​នឹង​ចេញ

  • 2019-02-13 03:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង​របស់ Real Madrid កីឡាករ Marcelo អាច​នឹង​​ចាកចេញ ប្រសិន​បើ​ក្លឹប​ឈប់​ត្រូវ​ការ​គេ ប៉ុន្តែ​​សម្រាប់​ចិត្ត​គេ​​នៅ​តែ​ចង់​ឈរ​ជើង​នៅ Santiago Bernabeu។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​កំពុង​តែ​តស៊ូ​ក្នុង​រដូវ​កាល​ប្រកួត​ប្រជែង​មួយ​ក្នុង​រដូវ​កាល​នេះ ដោយ​បង្ហាញ​​ខ្លួន​ទើប​តែ​បាន​១២​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម​២៣​ប្រកួត​នៅ La Liga។ កីឡាករ​វ័យ​ក្មេង​ Sergio Reguilonដែល​មាន​ប្រភព​ចេញ​ពី យុវជន Real កំពុង​ស្ថិត​ក្នុង​ការ​ទុក​ចិត្ត​ពី​លោក Santiago Solari ជំនួស​កន្លែង Marcelo។

ត្បិត​តែ​​មាន​គូ​ប្រជែង Marcelo នៅ​តែ​ចង់​បន្ត​នៅ Madrid តែ​ប្រសិន​បើ​ក្លឹប​លែង​ត្រូវ​ការ​គេ​ គេ​នឹង​សម្រេច​ចិត្ត​ដើរ​ចេញ។ “​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង​ក្នុង​ការងារ ប៉ុន្តែ​ប្រសិន​​បើ​ថ្ងៃ​មួយ​មក​ដល់ ពេល​​ដែល Real Madrid លែង​ត្រូវ​ការ​ខ្ញុំ ខ្ញុំ​នឹង​ទៅ។ ខ្ញុំ​នឹង​សោកសៅ ប៉ុន្តែ​ខ្ញុំ​​នឹង​ទៅ។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ ខ្ញុំ​នឹង​មិន​ត្រូវ​គេ​ទាត់​ចោល​ទេ”៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ