ត្រាំបង្ហើបមូលហេតុដែលលោកជាប្រធានាធិបតីដំបូងបង្អស់មិនចិញ្ចឹមសត្វឆ្កែក្នុង ១៣០ឆ្នាំ

  • 2019-02-13 03:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​ទី​៤៥​លោក​ដូណាល់ ត្រាំ​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ ២០១៦ លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​ដែល​មិន​ចិញ្ចឹម​សត្វ​ឆ្កែ​ក្នុង​រយៈ​ពេល ១៣០ឆ្នាំ។

នៅ​ក្នុង​យុទ្ធនាការ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង El Paso រដ្ឋ​តិចសាស់ លោក​ត្រាំ​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​លោក​មិន​ចិញ្ចឹម​ឆ្កែ។ ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ លោក​ត្រាំ​ឲ្យ​ដឹង​ថា "តាម​ពិត​ទៅ​ខ្ញុំ​មិន​ខ្វល់​ថា​មាន​ឆ្កែ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់។ តើ​គេ​នឹង​មើល​មក​ខ្ញុំ​យ៉ាង​ដូចម្ដេច​ទៅ ប្រសិន​បើ​ខ្ញុំ​បណ្ដើរ​ឆ្កែ​តាម​សួន​ជុំវិញ​សេតវិមាន? តើ​វា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​មិន​ទំនង​នោះ​ទេ​សម្រាប់​ខ្ញុំ។”

គួរ​ឲ្យ​ដឹង​ថា លោក​ត្រាំ​ធ្លាប់​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឲ្យ​ចិញ្ចឹម​ឆ្កែ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​នោះ​ទេ​ដោយ​លោក​មាន​ប្រតិកម្ម​ខ្លាំង​ជា​មួយ​សត្វ​ឆ្កែ៕

ចុចអាន ៖

ប្រភព៖ Washingtonpost   ប្រែសម្រួល ៖ រ័ត្ន