មានចិត្តចង់ជួយខ្មែរគ្រប់ស្ថាប័ន ធនាគារអឺរ៉ុបនេះ ចូលគាំទ្រមូលនិធិកីឡា ក្រោយជួយសិល្បៈ និងសង្គម

  • 2019-02-13 06:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីជ្រោមជ្រែងដល់ការងារមនុស្សធម៌ និងសិល្បៈហើយនោះ ពេលនេះ ប្រេដ ប៊ែង ខេមបូឌា (BRED Bank Cambodia) ដែលជាធនាគារអឺរ៉ុបតែមួយគត់ និងជាធនាគារអន្តរជាតិដ៏ធំជាងគេបង្អស់នៅកម្ពុជា បានប្រកាសភាពរីករាយ និងមោទនភាពក្នុងការចូលរួមលើកស្ទួយវិស័យកីឡា ក្រោយក្លាយជាអ្នកគាំទ្រ និងឧបត្ថម្ភដល់មូលនិធិបាល់ទាត់ KMH។

ដោយយល់ច្បាស់ពីអត្ថប្រយោជន៍របស់កីឡា សម្រាប់សុខភាព លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា លើកឡើងថា ការចូលរួមឧបត្ថម្ភក្នុងគម្រោងកីឡានេះ គឺជាឆន្ទៈដ៏មោះមុតរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា ក៏ដូចជាលើកស្ទួយសុខភាពរបស់ប្រជាជនខ្មែរផងដែរ។ ត្បិតអី លោកសង្កេតឃើញថា ជនជាតិខ្មែរទាំងប្រុស-ស្រី ចាស់-ក្មេង សុទ្ធតែចូលចិត្តលេងកីឡា មិនថាដើម្បីសុខភាព ឬដើម្បីជាការកម្សាន្តសប្បាយនោះទេ។

បញ្ជាក់ជាថ្មីថា KMH គឺជាមូលនិធិដែលបង្កើតឡើង នៅឆ្នាំ ២០១២ ដោយសមាជិកក្រុម ISI ក្នុងទិសដៅលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍន៍យុវជនកម្ពុជាឲ្យក្លាយជាកីឡាករអាជីព តាមរយៈការហ្វឹកហ្វឺនដែលមានលក្ខណៈស្តង់ដារ។

ក្រៅពីគម្រោងកីឡាខាងលើ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចូលរួមឧបត្ថម្ភកម្មវិធីផ្សេងៗជាច្រើន ដែលជាកម្មវិធីលើកស្ទួយសកម្មភាពសង្គម សិល្បៈ និងវប្បធម៌ខ្មែរ ដូចជាមហោស្រពរូបថតអង្គរ (Angkor Photo Festival) ពិព័រណ៍នារីសម័យថ្មី (Ladies Fair) សិល្បៈគំនូរទីក្រុងកម្ពុជា (Cambodian Urban Art) ពិព័រណ៍កុមារនិងគ្រួសារ (Kids Fair & Family Expo)។ល។

ប្រេដ ប៊ែង ខេមបូឌា គឺជាធនាគារដ៏គួរឲ្យទុកចិត្ត និងមានផ្ដល់សេវាជាច្រើនដូចជា កម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ រថយន្ត សេវាសន្សំ បញ្ញើ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម កម្ចីសម្រាប់ជនបរទេស ជាមួយអត្រាការប្រាក់សមរម្យបំផុត។

បច្ចុប្បន្នធនាគារខាងលើ មានសាខាសរុបចំនួន ៤ ដែល ៣ នៅទីក្រុងភ្នំពេញ ១ នៅខេត្តសៀមរាប។ នៅក្នុងខែកុម្ភៈនេះ ធនាគារនឹងដាក់ដំណើរការសាខាថ្មី នៅខេត្តបាត់ដំបង ហើយក៏នឹងគ្រោងបើកសាខាមួយទៀត នៅរង្វង់មូលចោមចៅ នៅមុនរដូវភ្លៀងខាងមុខនេះដែរ។ ទិសដៅរបស់ធនាគារនេះ គឺបើកសាខាឲ្យបានចំនួន ២០ និងដាក់ដំណើរការម៉ាស៊ីន ATM ឲ្យបានចំនួន ១០០ នៅត្រឹមដំណាច់ ឆ្នាំ ២០២០។ សូមចូលទៅកាន់វិបសាយ www.bredcambodia.com ដើម្បីដឹងព័ត៌មានបន្ថែម៕

អត្ថបទ៖ សុខណា