មកមើល កោះឯកជនថ្លៃបំផុតដាក់លក់ជាង ៤០០លានដុល្លារនៅអារ៉ាប់រួម

  • 2019-02-13 08:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​ឯកជន​មួយ​ស្ថិត​ក្នុង​សហព័ន្ធ​អារ៉ាប់រួម ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៤០០​លាន​ដុល្លារ​ដែល​ជា​តម្លៃ​កោះ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

កោះ​ឯកជន Al Marjan ដែល​ត្រូវ​បាន​ពង្រីក​ឡើង​ដោយ​ចាក់​ដី​ដែល​ជា​បណ្ដុំ​កោះ​ចំនួន​៤ ហើយ​ត្រូវ​បាន​​ដាក់​លក់​ក្នុង​តម្លៃ ៤៦២​លាន​ដុល្លារ។ ចំពោះ​អតិថិជន​ដែល​ទិញ​កោះ​នេះ​នឹង​ទទួល​បាន​ក្លឹប​ជា​ច្រើន, សណ្ឋាគារ និង​រីហ្សត​ដែល​មាន​នៅ​លើ​កោះ​ជា​ស្រេច។ លើស​ពី​នេះ​ទៀត ពួកគេ​អាច​ទទួល​បាន​បរិស្ថាន​ដ៏​ប្រណីត​ដែល​រួម​មាន​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត, សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ឈូង​សមុទ្រ Arabian។

គួរ​ឲ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ការ​ដាក់​លក់​កោះ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ភាគ​ច្រើន​មក​ទី​នោះ​ដោយ​សារ​តែ​វា​អាច​ផ្ដល់​ប្រាក់​ចំណូល​ខ្ពស់​ដល់​ពួកគេ​វិញ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន