មួយ​បទ​នេះ​ពី​តារា​ចម្រៀង​សញ្ជាតិ​អូទ្រីស​ជាមួយ​នាយ​​ក្រាន់ ច្រៀង​ខ្មែរ​ឡើង​ច្បាស់

  • 2019-02-13 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​លោក ផែន ប៉ូទី ដែល​ជា​អ្នក​​មាន​ជំនាញ​ខាង​ផលិត​បទ​ភ្លេង​ ព្រម​ទាំង​ជា​តារា​ចម្រៀង​ផង​នោះ បាន​បង្ហោះ​វីដេអូ​ចម្រៀង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​វីដេអូ YouTube របស់​ខ្លួន​ ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា "មិន​ដែល​ឃើញ​សោះ" ច្រៀង​និង​សម្ដែង​ដោយ​នាយ​ក្រាន់ និង​តារា​ចម្រៀង​សញ្ជាតិ​អូទ្រីស ឈ្មោះ​ថា​ Sonja ឬ​ហៅ​ខ្មែរ​ថា​ សន្យា។

សន្យា

វីដេអូ​ចម្រៀង​នេះ បង្ហាញ​ពី​ទិដ្ឋភាព​បែប​កំប្លែង​ដក​ស្រង់​ចេញ​ពី​ទំនុក​ច្រៀង​ដើម ដោយ​មាន​ នាយ​ក្រាន់ សម្ដែង​ជា​អ្នក​បើក​តុកតុក​ ខណៈ​សន្យា​សម្ដែង​ជា​អ្នក​ជិះ​។ តាម​រយៈ​វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជា​ច្រើន​បាន​​សរសើរ​ សន្យា ដោយ​ខ្លួន​ជា​ជន​ជាតិ​អូទ្រីស​ប៉ុន្តែ​អាច​ច្រៀង​ជា​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ។

នាយក្រាន់

បើ​តាម​លោក​ បូទី បាន​ប្រាប់​ Sabay តាម​ពិត​ សន្យា ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​២​ឆ្នាំ​ទៅ​ហើយ ដោយ​ប្រកប​របរ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ប៉ុន្តែ​មុន​នឹង​នាង​មក​ដល់​ទី​នេះ​ក៏​បាន​សិក្សា​ភាសា​ខ្មែរ​ជាមុន​នៅ​ប្រទេស​កំណើត​អស់​រយៈ​ពេល​២ឆ្នាំ​ផង​ដែរ។ ចំពោះ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​នេះ​មិន​មែន​មាន​ន័យ​ថា​ នាង​ចង់​ធ្វើ​ជា​តារា​ចម្រៀង​អ្វី​ទេ គ្រាន់​តែ​ច្រៀង​និង​សម្ដែង​ជា​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ៕

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម