សាប៊ូកក់សក់​ល្បីនៅកូរ៉េ ឥឡូវមកដល់កម្ពុជាថែមទាំង​ដាក់គោលដៅរួម​ចំណែក​ជួយ​ស​ង្គ​ម​ទៀតផង

  • 2019-02-13 11:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាប៊ូ​កក់សក់​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ "​សាប៊ូកក់សក់​ម៉ាក​TS – TS Shampoo" ជា​ម៉ាក​សញ្ញា​សាប៊ូ​ថ្មី​ដែល​ទើបបាន​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ ដោយ​បាន​បើក​សន្និសីទកាសែត​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ ១១ កុម្ភៈ។​

លោក Jang Ki-young ប្រធាន​ក្រុមហ៊ុន TS Trillion ដែល​ជា​ក្រុមហ៊ុន​ផលិត​សាប៊ូកក់សក់​កូរ៉េ​របស់​ប្រទេស​ប្រទេស​កូរ៉េ​បាន​ប្រកាសថា៖ "​សាប៊ូកក់សក់​ម៉ាក TS" គឺជា​សាប៊ូកក់សក់​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​សាប៊ូ​ធម្មតា ប៉ុន្តែ​ដោយ​លោក​មើលឃើញ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន ធ្វើឱ្យ​អ្នកមាន​ល​ទ្ធភាព​ចំណាយ​ខ្ពស់​មាន​ច្រើន ដែល​លោក​រំពឹងថា​នឹងមាន​អ្នក​ត្រូវការ​ផលិតផល​នេះ​ច្រើន ពិសេស​សម្រាប់​អ្នក​ដែល​យកចិត្តទុកដាក់​ថែរក្សា​សក់"។

លោក Jang Ki-Young ប្រធាន​ក្រុមហ៊ុន TS Trillion គឺជា​មនុស្ស​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​និង​ប្រទេស​កម្ពុជា​។ កាលពី​ខែតុលា​ឆ្នាំមុន​កម្មក​រិនី​ខ្មែរ​ម្នាក់​ដែល​បាន​រង​របួស​នៅ​ពេលធ្វើការ​នៅ​រោងចក្រ​ភី​ហ្សា​មួយ​របស់​ប្រទេស​កូរ៉េ​ត្រូវបាន​លោក​ជួយ​សម្រាល​បន្ទុក​ព្យាបាល​នៅពេល​គាត់​ដឹងថា​នាង​មាន​បញ្ហា​ដោយ​មិនមាន​ល​ទ្ធ​ភាព​បង់ប្រាក់​រាប់ពាន់​ដុល្លារ​ទៅ​ម​ន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​របួស​។

លោក​បាន​ជួយ​បង់ប្រាក់​រាប់ពាន់​ដុល្លារ​ឱ្យ​នាង​សូម្បីតែ​លោក​មិន​ស្គាល់​នាង​ក៏ដោយ​ដោយ នេះ​ក៏​ដោយសារទ​ង្វើ​មនុស្ស​ធ​ម៌​ក្នុងនាម​ភាព​ជា​មនុស្សជាតិ​ដូចគ្នា​។ ក្រុមហ៊ុន Ye Sung ដែល​ជា​អ្នក​ចែកចាយ​សាប៊ូកក់សក់ TS នៅ​ប្រទេស​កម្ពុជា​គឺជា​ក្រុមហ៊ុន​មួយ​ដែល​ចែកចាយ​នូ​វ​ផលិតផល​ជាច្រើន​ប្រភេទ​ដល់​ប្រទេស​កម្ពុជា​រួមមាន​យីហោ​គ្រឿងសម្អាង​ដ៏​ទាក់ទាញ​ម៉ាក CharmZone​។ ក្រុមហ៊ុន Ye Sung បាន​រួម​ចំណែក​មួយផ្នែក​នៃ​ប្រាក់​ចំ​ណេ​ញ​របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា តាំងតែ​ពី​ឆ្នាំមុន​។​

ខាងក្រោម​នេះ​គឺជា​អត្ថបទ​ដែល​បាន​ផ្សាយ​លើ​កាសែត​កូរ៉េ​ (​មករា ២០១៩)៖

កម្មការិនី​ម្នាក់​ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ម៉ាស៊ីន​ផលិត​ភី​ស្សាបាន​ធូរស្រាល​ពី​ការព្រួយបារម្ភ​លើ​ការ​ចំ​ណាយ​ថ្លៃ​ព្យាបាល​នៅ​ម​ន្ទីរ​ពេទ្យ​ដោយ​មាន​ជំ​នួ​យ​ពី​ក្រុមហ៊ុន​សាប៊ូ TS ។​

អ្នកនាង ស៊ុយ ដាវី អាយុ ២៤ ឆ្នាំ​ដែល​បាន​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ ២០១៧ បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នំប៉័ង​ភី​ហ្សា​ហើយ​បាន​រង​របួស​ធ្ង​ន់​មួយ​កាលពី​ខែតុលា​នៅពេលដែល​ដៃ​របស់​នាង​ត្រូវបាន​កៀ​ប​ដោយ​ម៉ាស៊ីន​ភី​ហ្សា​។​ នាង​បាន​ធ្វើ​ការវះកាត់​នៅ​ឯម​ន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ Ajou ប៉ុន្តែ​មុខរបួស​មិន​បាន​ប្រសើរឡើង​ឡើយ​។​

មិត្តភក្តិ​របស់​នាង​បាន​ឃើញ​ស្នាម​របួស​របស់​នាង និង​បាន​បង្ហោះ​រូបនាង​នៅលើ​ហ្វេ​ស​ប៊ុក​។​ បច្ចុប្បន្ន អ្នកនាង ដាវី​កំពុង​សម្រាក​ព្យាបាល​នៅ​ម​ន្ទីរ​ពេទ្យ Anshan Duson ដើម្បី​ធ្វើ​ការវះកាត់​លើក​ទី​ពីរ​។​

ទោះជា​យ៉ាងណាក៏​ដោយ​ទោះ​បី​ជា​ការវះកាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧប្បត្តិហេតុ​ការងារ​ក្នុង​ឧស្សាហកម្ម​ក៏ដោយ ក៏​តម្លៃ​នៃ​ការ​ចំណាយ​ដែល​មិនមែនជា​ផ្នែក​ពាក់​ព័​ន្ធ​ប្រាក់ខែ នាង​ត្រូវ​បង់​បាន​កើតឡើង និង​មាន​ចំនួន​ច្រើន​។ ការ​ចំណាយ​មាន​ការកើនឡើ​ង លើ​ការព្យាបាល​នៅ​ម​ន្ទីរ​ពេទ្យ​ដែល​បាន​ឈានដល់​រាប់ពាន់​ដុល្លារ​។​

នៅពេលដែល​ព័ត៌មាន​គួរឱ្យ​សោកស្តាយ​បែប​នេះ​បាន​ចេញផ្សាយ​មក​ម​ជ្ឈ​ម​ណ្ឌ​ល​គាំទ្រ​ជន​រង​គ្រោះ​នៃ​ទីក្រុង Ansan បាន​ស្នើ​សុំ​ជំនួយ​ពី​លោក Jang Ki-Young នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន TS Trilion ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ ដែល​រួមមាន​ម៉ាក "TS Shampoo" និង​លោក Jang បាន​សម្រេចចិត្ត​យ៉ាង​ងាយស្រួល​ក្នុង​ការជួយ​នាង​។​

ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប្រទេស​កូរ៉េ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ម​ន្ទីរ​ពេទ្យ Ansan Duzon ជាមួយ​លោក Jang Ki-Young ដើម្បី​ផ្តល់​មូល​និធិ​ព្យាបាល​ដល់​នាង​។​ លោក Jang Ki-Young បាន​និយាយថា "​ខ្ញុំ​នឹង​ប្រឹងប្រែង​អស់ពី​ល​ទ្ធ​ភាព​ដើម្បី​ជួយ​ដល់​ការ​ជា​សះ​ស្បើយ​ឡើង​វិ​ញ​របស់​អ្នកនាង ស៊ូ ដាវី​"​។

ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប្រទេស​កូរ៉េ ឯកឧត្តម ឡុង ឌី​ម៉ង់ បាន​មាន​ប្រសាសន៍ថា៖ "​តាម​រយៈ​ករណី​នេះ​ខ្ញុំ​សង្ឃឹមថា​ប្រទេស​កូរ៉េ​និង​កម្ពុជា​នឹង​មាន​ភាព​រីកចម្រើន​ប្រកបដោយ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​រឹងមាំ​"៕

អត្ថបទ៖ ថា ម៉ាលីដា