Google ចាយ​ជិត ១០ ពាន់​លាន​ដុល្លារ ជា​ថ្នូរ​ពឹង​ពាក់ Apple ឲ្យ​ជួយ​រឿង​មួយ

  • 2019-02-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណូល​ពី​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​ Apple បាន​កើន​ឡើង​កាល​ពី​ឆ្នាំ​ទៅ ហើយ​ក៏​រំពឹង​នឹង​នៅ​តែ​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នា​ឆ្នាំ ២០១៩ នេះ។ យោង​តាម​ការ​ព្យាករណ៍​ពី Goldman Sachs បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ចំណូល​មួយ​ភាគ​ប្រាំ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក Apple បាន​កើប​ចេញ​ពី Google។

ក្នុង​នោះ​គឺ​ទំហំ​ចំណូល​ប្រមាណ ៩ ទៅ ១០ ពាន់​លាន​ដុល្លារ ដែល Google បាន​ផ្តល់​ជូន Apple ជា​ថ្នូរ​ទិញ​សិទ្ធ​ឲ្យ​សេវាកម្ម Search Engine (Google) របស់​ខ្លួន​លោត​ជា​ការ​កំណត់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​កម្មវិធី​រុករក​លើ​អ៊ីនធឺណិត​នៃ​ឧបករណ៍ iOS។

ការ​ទូទាត់​ថ្លៃ​ចំណាយ​នេះ​ក៏​នឹង​ប្រាកដ​ថា Google អាច​ទាញ​ផល​ចំណេញ​ពី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino ជៀសវាង Apple ផ្តល់​សិទ្ធ​ឲ្យ​គូ​ប្រជែង​នៃ​សេវាកម្ម Search Engine របស់​ក្រុមហ៊ុន​ដទៃ។ ជា​រួម​ប្រសិន​ណា Google បដិសេធ ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​អាច​នឹង​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​សហការ​ជាមួយ Microsoft លើ​ការ​ទទួល​យក Bing មក​វិញ​ក៏​ថា​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី