Spurs ឃើញពន្លឺវគ្គ៨ក្រុមលឹមៗក្រោយបំបាក់ Dortmund ៣-០

  • 2019-02-13 22:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បានមួយចាស់ដៃក្នុងការប្រកួត Champions League វគ្គ១៦ក្រុមសម្រាប់ជើងទីមួយយប់មិញ ដោយបានបំបាក់ជើងខ្លាំង Dortmund ដោយលទ្ធផល ៣ទល់នឹង០។

ជ័យជម្នះនេះគឺជាដើមទន់យ៉ាងសំខាន់របស់ក្រុមរហស្សនាមថាមាន់ខ្នាយមាសសម្រាប់ឡើងទៅវគ្គ៨ក្រុមចុងក្រោយដែលធ្វើឡើងនៅខែក្រោយ លើទឹកដីអាល្លឺម៉ង់។ Son Heung-Min គឺជាអ្នកបើកឆាកគ្រាប់ទីមួយឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៤៧ ហើយ Vertonghen និង Llorente បានស៊ុតបន្តបន្ទាប់ត្រឹម៣នាទីប៉ុណ្ណោះនៅនាទី៨៣ និង៨៦។

ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិនាខាងមុខហើយ Dortmund ទាមទារជ័យជម្នះចាប់ពី៤គ្រាប់ឡើងលើ Spurs បើសិនជាចង់ឈានទៅវគ្គ៨ក្រុមចុងក្រោយ ដែលចំនួននេះវាពិតជាពិបាកសម្រាប់ពួកគេ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន