Spurs និង Son បាន​សាង​​កំណត់ត្រា​ល្អ​អ្វី​ខ្លះ ក្រោយ​ឈ្នះ Dortmund

  • 2019-02-14 02:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស Spurs កំពុង​តែ​មាន​ទឹក​មាត់​លេប​បណ្ដើរ​ៗ ក្នុង​ការ​ឈាន​ទៅ​​វគ្គ​បន្ត ក្រោយ​យក​ឈ្នះ​ក្រុម​ភ្ញៀវ Dortmund ៣-០ កាល​ពី​យប់​មិញ។ ៣​គ្រាប់​របស់ Spurs ធ្វើ​បាន​ដោយ​កីឡាករ​​កូរ៉េខាង​ត្បូង Heung-Min Son ខ្សែ​ការពារ Jan Vertonghen និង Fernando Llorente។ ក្រោយ​ទទួល​បាន​ជ័យជម្នះ​នេះ​តើ​ Spurs និង Son បាន​សាង​កំណត់ត្រា​អ្វី​ខ្លះ?

  • នេះ​ជា​លើក​ទី​៥ហើយ​ ដែល Spurs រក​បាន​ជ័យជម្នះ​ធំធេង​ធ្វើ​បាន​៣​គ្រាប់នៅ UCL
  • Spurs ក្លាយ​ជា​ក្រុម​អង់គ្លេស​ទី​មួយ​ដែល​ឈ្នះ​ក្នុង​​ផ្ទះ​នៅ​វគ្គ​ចាញ់​ធ្លាក់​ ទល់​នឹង​ក្រុម​មក​ពីអាល្លឺម៉ង់ចាប់​តាំង​ពី Manchester United យក​ឈ្នះ Schaleke កាល​ពី​រដូវ​កាល​២០១០-១១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ
  • Son Heung-min រក​បាន​៩​គ្រាប់ ក្នុង​ចំណោម​១១​ប្រកួត​​​គិត​គ្រប់​កម្មវិធី​ទល់​នឹង Borussia Dortmund
  • Son Heung-min បាន​ចូល​រួម​​រក​បាន​១៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១២​លើក​ចុងក្រោយ​ឲ្យ Spurs ​គិត​គ្រប់​កម្មវិធី ក្នុង​នោះ​ទាត់​ចូល​១១​គ្រាប់ និង Assist ៥​គ្រាប់
  • នេះ​គឺ​ជា​លើក​ទី​ពីរ​ដែល Jan Vertonghen រក​បាន​​គ្រាប់បាល់​និង​បញ្ជូន​ក្នុង​ការ​ប្រកួត​តែ​មួយ​ឲ្យ Spurs៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ