នៅសល់​២នាក់​ សូម្បី​បរទេស​ក៏​ចាប់​អារម្មណ៍​ខ្លាំងការប្រកួត Tiger Street Football Festival 2019

  • 2019-02-14 04:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​ Tiger Street Football Festival 2019​ ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​ និង​ជា​ទី​ចាប់អារម្មណ៍​ដល់​ប្រិយមិត្ត​គ្រប់​រូប​អ្នក​និយម​បាល់ទាត់​តែ​ម្ដង។​ ជាក់​ស្ដែង​នៅ​មណ្ឌល​ទី៦​ ក្នុង​ខេត្ត​សៀមរាប​កន្លង​ទៅ​សប្ដាហ៍​មុន​នេះ​ បាន​ធ្វើ​ឲ្យ​បរទេស​មួយ​មាន​ការ​ចាប់​អារម្មណ៍​ និង​ទស្សនា​ដល់​ចប់​ការ​ប្រកួត។​

ជនជាតិអង់គ្លេស​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ជនជាតិ​អង់គ្លេស​មួយ​ក្រុម​ប្រាប់​ថា​ វា​ពិត​ជា​ប្លែក​សម្រាប់​ពួកគេ​ ព្រោះ​មិន​ដែល​ឃើញ​ការ​ប្រកួត​លក្ខណៈ​ពិសេស​បែប​នេះ​ទេ​ ទាត់​មិន​ចូល​ហើយ​ដល់​ម៉ោង​ដក់​កីឡាករ​ចេញ​រហូត​សល់​២នាក់។​ ប្លែក​ហើយ​វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​កីឡាករ​ស៊ុត​បាល់​ៗ​បាន​ល្អ​នា​ការ​ប្រកួត​២នាក់​ទល់​២នាក់។​

អ្នកគាំទ្រថ្ងៃផ្ដាច់ព្រ័ត្រនៅ​សៀមរាប

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖ ​- មណ្ឌលទី៧ ​ខេត្ត​កំពង់ចាម​៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ទី៨ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ទី៩ រាជ​ធានី​ភ្នំពេញ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​ ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​៧ព្រឹក​ដល់​ ៨យប់៕​​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី