BamBam ចាប់​ផ្ដើម​ក្ដុកក្ដួលមួយរំពេច ពេល​រម្លឹកពីពេលលំបាករបស់ GOT7 ពីមុន

  • 2019-02-14 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​កម្សាន្ត​មួយ​ តារា​ចម្រៀង​ BamBam ក្រុម GOT7 បាន​ទម្លាយ​ពាក្យពេចន៍​មួយ​ចំនួន​ រហូត​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្ដុកក្ដួល​ ពេល​រម្លឹក​ទៅ​ដល់​រឿង​ពីមុន​ជាមួយ​នឹង​សមាជិក​រួម​ក្រុម​ ៦​នាក់​ផ្សេង​ទៀត។

ក្នុង​កម្មវិធី​ទូរទស្សន៍​ "GOT7's Real Thai” របស់ XtvN ដែល​ថត​ក្នុង​ប្រទេស​ថៃ​នោះ​ BamBam បាន​ឈរ​មើល​ថ្ងៃ​រះ​ម្នាក់​ឯង​ ដោយ​គ្មាន​វត្តមាន​មិត្ត​រួម​ក្រុម​ដូច​សព្វដង។ ពេល​នោះ​ Bam បាន​និយាយ​ថា៖ "នេះ​ជា​ចំណុច​ចាប់​ផ្ដើម​ដំបូង​បង្អស់ នេះ​គឺ​យើង​ នេះ​គឺ​ GOT7”។

គ្រាន់​តែ​ហៅ​ឈ្មោះ​ក្រុម Bam ស្រាប់​តែ​អួល​ដើមក ស្របពេល​លោក​រម្លឹក​ពី​ពេលវេលា​ពី​អតីត ប្រមាណ​ជា​ ៣​ឆ្នាំ​មុន អំឡុង​ពួកគេ​ឆ្លងកាត់​រឿង​លំបាកៗ​ជា​ច្រើន​ ពេល​តស៊ូ​ពុះពារ​រួមគ្នា​ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ។

Bam និយាយ​ថា៖ "ពីដំបូង​ពួកយើង​គ្មាន​អី​ទាំង​អស់​ យើង​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​កាល​ពី​ ៣​ឆ្នាំ​ដំបូង។ អ្វី​ដែល​យើង​ខិត​ខំ​ ទទួល​បាន​លទ្ធផល​ល្អ​ទាល់តែសោះ ហើយ​ពេល​ហ្នឹង​ពិបាក​បំផុត។ ទោះ​ជា​យ៉ាងណា​ បើ​យើង​ បន្ត​ធ្វើ​ការ​ និង​ស៊ូខ្លាំង​ យើង​នឹង​ទទួល​ជោគជ័យ​ដូច​បំណង និង​សម្រេច​គោលដៅ​ដែល​យើង​មិនដែល​ជួប។ ខ្ញុំ​គិត​ថា​ យើង​ជិត​ទោ​ដល់​គោលដៅ​ហើយ ខ្ញុំ​ដឹង​ថា​ យើង​អាច​ធ្វើ​បាន​ បើ​យើង​ស៊ូ​ទាំងអស់​គ្នា ស៊ូៗ GOT7”។ ​

ក្នុង​នោះ​ BamBam ក៏​មិនភ្លេច ប្រាថ្នា​ឮៗឲ្យ​ GOT7 និង​អ្នកគាំទ្រ​របស់​ក្រុម ដើម្បី​បន្ត​ដើរ​ផ្លូវរួមគ្នាជា​យូរអង្វែង​តទៀត៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី