ខ្លាំង រ៉ឺម៉កកង់បី លេចមុខនៅខ្មែរប៉ុន្មានឆ្នាំសោះលក់បានជាង ៣០ ០០០ គ្រឿង

  • 2019-02-14 09:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bajaj ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នៅក្នុង ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០១២ ហើយ​បច្ចុប្បន្ន​នេះមាន ដៃគូ​ពាណិជ្ជកម្ម​ចំនួន ៥២ ហើយ លក់​បាន​ចំនួន ជាង ៣០,០០០ គ្រឿង ។

ក្រុមហ៊ុន Bajaj បាន​បង្កើត ការងារ​សម្រាប់ ប្រជា​ពល​រដ្ឋ​កម្ពុជា បង្កើត​សុវត្ថិភាព សម្រាប់​ការដឹកជញ្ជូន សាធារណ​: ហើយ​ក៏បាន​លើកកម្ពស់​ជីវភាព​រស់​នៅរ​បស់ ប្រជា​ជន​កម្ពុជា​ផងដែរ ។ រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ចាប់ផ្តើម​នាំចូល​នូ​វ​ប្រភេទ​ផលិតផល​ថ្មី​មួយ​ទៀត​គឺ Maxima Z ( Big Brother Maxima Z ) ដែល​​ធ្វើការ​សម្ពោ​ធ​បើក​លក់​ចាប់ពី​ថ្ងៃទី ១១ កុម្ភៈ នេះ​តទៅ។

ផលិតផល​នេះ​បាន​ជួយ​បន្ថែម ប្រាក់​ចំណូល​ទៅដល់​ប្រជា​ពល​រដ្ឋ​ទូទៅ តាម​រយៈ "Carry more, Earn more" ដឹក​កាន់តែច្រើន ប្រាក់​ចំណូល​កើនឡើង។ សង្ឃឹមថា​ដៃគូ និង អតិ​ថិ​ជន របស់​យើង​ទទួលបាន ភាព​ពេញចិត្ត ជាមួយ​ផលិតផល​ថ្មី​នេះ​៕

អត្ថបទ៖ ថា ម៉ាលីដា