ប្រែប្រួលអស់ហើយ! Oppo ឡើងលេខ ១ ខណៈ Apple ខ្ទាតដល់លេខ ៥ នៅទីផ្សារថៃ
- 2019-02-15 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រែប្រួលអស់ហើយ! Oppo ឡើងលេខ ១ ខណៈ Apple ខ្ទាតដល់លេខ ៥ នៅទីផ្សារថៃ
ចន្លោះមិនឃើញ
របាយការណ៍ចុងក្រោយបង្អស់ចេញពី Canalys បានបង្ហាញទិន្នន័យចំណែកទីផ្សារស្មាតហ្វូនក្នុងប្រទេសថៃនាត្រីមាសទី ៤ ឆ្នាំ ២០១៨ កន្លងទៅ។ ទីផ្សារនៅប៉ែកអាស៊ីអាគ្នេយ៍កាន់តែចង្អៀតឡើង បន្ទាប់ពីក្រុមហ៊ុនជាច្រើនទាំងនៅប្រទេសចិននិងអឺរ៉ុបបង្កើនភាពប្រកួតប្រជែងឥតឈប់ឈរ។
ដោយអតិថិជនហាក់ថមថយការប្តូរសេរ៊ី ក៏ជំរុញឲ្យតួលេខកើនឡើងនៃទីផ្សារស្មាតហ្វូនសរុបធ្លាក់ចុះប្រមាណ ១៣,៦ ភាគរយ មានត្រឹម ៤,៩ លានគ្រឿង។ ក្នុងនោះ Oppo ឈរចំណាត់ថ្នាក់កំពូលក្តោបក្តាប់បាន ២២,២ ភាគរយ កើនឡើង ៦៩,៨ ភាគរយធៀបនឹងឆ្នាំចាស់ ខណៈ Samsung ឈរលេខ ២ មាន ២១,១ ភាគរយ ធ្លាក់ចុះ ៣៦,១ ភាគរយ ធៀបនឹងក្រុមហ៊ុនលេខ ៣/៤ បានទៅលើ Huawei និង Vivo ខណៈ Apple ដុនដាបខ្លាំងបានត្រឹម ៨,៦ ភាគរយ ធ្លាក់ចុះ ៥២,២ ភាគរយធៀបនឹងថេរវេលាដដែលនាឆ្នាំ ២០១៧។
សម្រាប់តួលេខនេះ Oppo ពុំបានរាប់បញ្ចូលស្លាកយីហោស្ថិតក្រោមទ្រនំខ្លួន Realme នោះទេ ក៏មិនខុសពី Huawei ដកចោលត្រកូល Honor ទុកដោយឡែក។ ពីរភាគបីនៃការនាំចេញសរុបរបស់ក្រុមហ៊ុនយក្ស Oppo គឺត្រូវប៉ាន់ខ្លាំងជាមួយម៉ូឌែល A3, F7 និង F9។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
លាំង រ៉ឺម៉កកង់បី លេចមុខនៅខ្មែរប៉ុន្មានឆ្នាំសោះលក់បានជាង ៣០ ០០០ គ្រឿង
រូបមួយសន្លឹកថ្ងៃមុន "អ្នកជំនាញថតរូបពេលយប់” ឥឡូវរកមុខឃើញហើយ!