ទើបតែបើកសម្ពោធមិនបានប៉ុន្មានខែផង ទីបំផុតក្រុមហ៊ុននេះអាចនាំ ស្រ្តីខ្មែរ ៩នាក់ទៅធ្វើការស្របច្បាប់នៅហុងកុងហើយ

  • 2019-02-15 09:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបើកសម្ពោធផ្លូវការកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយប្រកាសជ្រើសរើសស្រ្តីខ្មែរដែលមានបំណងចង់ទៅបម្រើការងារនៅក្រៅប្រទេស ជាពិសេសនៅទីក្រុងហុងកុង ពេលនេះរកឃើញបងប្អូនស្រ្តី ៩នាក់ជាប់ឈ្មោះជាស្ថាពរហើយ។

ពេលនេះក្រុមការងារដែលជាដៃគូរបស់ក្រុមហ៊ុនអ៊ិនធើណេសិនណល អ៊ីហ្ស៊ី រាជ ឯ.ក International Easy Reach Co.,Ltd នៅ ហុងកុងផ្ទាល់នោះ កំពុងតែរៀបចំរង់ចាំស្វាគមន៍ការទៅដល់របស់ស្រ្តីទាំង ៩នាក់ពីកម្ពុជា ព្រមទាំងចាំផ្តល់ព័ត៌មានមួយចំនួនដែលទាក់ទងនឹង ហុងកុង ព័ត៌មានទាក់ទងនឹងការងារពួកគេ ក៏ដូចជាវិធីសាស្ដ្រក្នុងការស្វែងរកជំនួយ ដើម្បីកុំឱ្យពួកគេមានការព្រួយបារម្ភពីការបោកប្រាស់ក្រោមរូបភាពណាមួយ ដែលកន្លងមកសារព័ត៌មានក្នុង និងក្រៅស្រុកធ្លាប់បានចុះផ្សាយជាពិសេសនៅប្រទេសចិន។

បើតាមការឱ្យដឹងពីបងស្រីម្នាក់ក្នុងចំណោម ៩នាក់ឈ្មោះ ប៊ុនធឿន សៀកហួ អាយុ ២៨ ឆ្នាំដែលជាប់ឈ្មោះបានទៅធ្វើការនៅ ហុងកុង ប្រាប់ថា ការធ្វើការនៅប្រទេសវាពិតជាពិបាក ព្រោះត្រូវចោលក្រុមគ្រួសារ ប៉ុន្តែដោយសារជីវភាព អ្នកស្រីត្រូវតែសម្រេចចិត្តចាកចេញ។ ការពិតទៅបងស្រីធ្លាប់បានចេញទៅធ្វើការនៅ ម៉ាឡេស៊ី ៦ឆ្នាំ និងថៃ បាន ១ឆ្នាំតែសម្រេចចិត្តត្រឡប់មកខ្មែរវិញ ដើម្បីដាក់ពាក្យទៅធ្វើការនៅហុងកុង វិញ ស្របពេលដែលឃើញការប្រកាសរបស់ក្រុមហ៊ុន Easy Reach ។

“ខ្ញុំមានមហិច្ឆតាធំដែរបង ណាមួយធ្វើការនៅទីនេះខ្ញុំបានកម្រៃតិចពេក មិនអាចផ្គត់ផ្គត់ជីវភាពគ្រួសារគ្រប់គ្រាន់ទេបង អ៊ីចឹងហើយក៏ពិភាក្សាគ្នាជាមួយ ប្តី ទៅធ្វើការនៅ ហុងកុង តែម្តង។ ម្យ៉ាងឃើញក្រុមហ៊ុន Easy Reach ដែលទើបនឹងបើកថ្មី គេមានការធានាច្បាស់លាស់ធ្វើឱ្យខ្ញុំទុកចិត្ត ហើយគេបានប្រាប់ថានៅហុងកុង មានមានថ្ងៃឈប់សម្រាក ហើយយើងក៏មានសិទ្ធិដូចប្រជាជនស្រុកគេដែរបង អ៊ីចឹងក៏សម្រេចថាទៅតែម្តង ក្រែងមកវិញសន្សំលុយបានច្រើន ចាប់ផ្តើមរកស៊ីនឹងគេហើយ”។ ប៊ុនធឿន សៀកហួ ថ្លែងមកកាន់ Sabay មុននេះ។

តួយ៉ាង ទីក្រុងហុងកុង និង ចិន មានចំណុចផ្សេងៗ ខុសគ្នាជាច្រើន ក្នុងនោះអ្នកដែលចង់ទៅធ្វើការនៅហុងកុង ដូចជាមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ដោយសារតែនៅ ហុងកុង ហាក់បីដូចជាធូររលុង ជាងនៅ ចិន។ ចំណុចពីរខាងក្រោមនេះ សម្រាប់បងប្អូនស្រ្តី ឬអ្នកចំណាកស្រុកនានា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសទាំងពីរគួរតែស្វែងយល់៖

១. ស៊េរីភាព

កោះហុងកុងប្រៀបដូចជាប្រទេសឯករាជ្យមួយ មានប្រព័ន្ធគ្រប់គ្រងផ្ទាល់ខ្លួន ដាច់ដោយឡែកពីរដ្ឋាភិបាលក្រុងប៉េកាំង។ ហុងកុងមានអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការផ្ទាល់ខ្លួន។ មានច្បាប់កំពូលផ្ទាល់ខ្លួនមួយ ដែលមានតម្លៃប្រហាក់ប្រហែលនឹងរដ្ឋធម្មនុញ្ញ (Hong Kong Basic Law) ហើយមានប្រព័ន្ធបោះឆ្នោតផ្ទាល់ខ្លួន ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិន។

ហុងកុងមានរូបិយប័ណ្ណផ្ទាល់ខ្លួន គឺដុល្លារហុងកុង ហើយមាននយោបាយអន្តោប្រវេសន៍ និងអំណាចគ្រប់គ្រងព្រំដែនផ្ទាល់ខ្លួន ក្នុងនោះរួមទាំងការគ្រប់គ្រងការឆ្លងព្រំដែនជាមួយចិនដីគោកផងដែរ។ ប្រជាជនហុងកុងមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ តាមបែបប្រជាធិបតេយ្យ សូម្បីតែជនអត្តោប្រវេសន៍ ដែលទៅរស់នៅ ឬធ្វើការនៅហុងកុង ក៏ពួកគេគឺមានសិទ្ធិសេរីភាពស្មើគ្នា ដូចទៅនឹងប្រជាជនម្ចាស់ស្រុកផងដែរ តួយ៉ាងដូចជា ការនិយាយស្តី ដើរហើរ ផ្សេងៗទៀតជាដើម ដែលផ្ទុយស្រឡះពីប្រជាជនចិនដីគោក។

២. សុវត្ថិភាព

តាមរបាយការណ៍របស់ Economist ប្រចាំឆ្នាំ ២០១៧ បានបង្ហាញថា ហុងកុង ជាទឹកដីដែលមានសុវត្ថិភាពបំផុតមួយ ដោយឈរនៅតំណែងកំពូលលេខ ៩ ជាមួយពិន្ទុ ៨៦,២២។ ដោយឡែកទីក្រុងប៉េកាំងឯណោះវិញឈរនៅតំណែងលេខ ៣២ ជាមួយលំដាប់ពិន្ទុ ៧២,០៦។

យ៉ាងណាមិញបើសិនមានបញ្ហាណាមួយកើតឡើងដោយយថាហេតុ សូមកុំបារម្ភ ក្រុមហ៊ុនដែលជាដៃគូរបស់ International Easy Reach ដែលនៅហុងកុងស្រាប់ នឹងចាំជួយប្រឹក្សាមិនឱ្យបងប្អូនស្រ្តីដែលទៅទីនោះពិបាកឡើយ។ សម្រាប់អ្នកដែលចង់ដាក់ពាក្យទៅធ្វើការនៅ ហុងកុង នៅរដូវកាលថ្មីកុំភ្លេចចុះឈ្មោះសម្ភាសន៍ឱ្យបានរួសរាន់ ដោយសារកន្លែងមានកំណត់។ សូមកុំឱកាសល្អនេះកន្លងផុតទៅ ជាមួយការធ្វើការរយៈពេល ២ឆ្នាំ បងប្អូនស្ដ្រីអាចទទួលបានចំណូលជាង ១៣០០០ដុល្លារ នឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ៖

  • ការិយាល័យ៖ អគារលេខ ១៤៦ ផ្លូវលេខ ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  • ទូរសព្ទលេខ៖ 098 634 / 097 886 9144 / ០២៣ ៩០០ ២២៨

អត្ថបទ៖ ថា ម៉ាលីដា