Barcelona ប្រកាស​បន្ត​កុងត្រា​ឲ្យ​ Valverde ហើយ

  • 2019-02-15 11:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ​ ក្លឹប​ Barcelona បាន​ប្រកាស​តាម​គេហទំព័រ​ផ្លូវ​ការ​ ក៏​ដូច​ជា​បណ្ដាញ​សង្គម​របស់​ថា​ ក្លឹប​ព្រម​បន្ត​កុងត្រា​ឲ្យ​គ្រូ​បង្វឹក​ Ernesto Valverde។

កុងត្រា​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ គឺ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០២០ ជាមួយ​នឹង​ជម្រើស​សម្រាប់​បន្ត​មួយ​ឆ្នាំ​ត​ទៅ​ទៀត​។

កុងត្រា​ចាស់​របស់​ Valverde នឹង​ផុត​កំណត់​នៅ​ពេល​ចប់​រដូវ​កាល​ ២០១៨/១៩​នេះ។ កំឡុង​ពេល​នេះ​ដែរ​ លោក​បាន​ដឹកនាំ​ Barcelona ឈ្នះ​ ៦៥​ប្រកួត​ ស្មើ ២២​ប្រកួត​ និង​ចាញ់​តែ​ ៩​ប្រកួត​ប៉ុណ្ណោះ។

គួរ​រម្លឹក​ផង​ដែរ​ថា​ គ្រូ​បង្វឹក​វ័យ​ ៥៥ឆ្នាំ​រូប​នេះ ត្រូវ​បាន​តែងតាំង​ជំនួស​អតីត​គ្រូ​បង្វឹក​ Barcelona លោក Luis Enrique ក្នុង​ឆ្នាំ​២០១៧ ហើយ​គាត់​បាន​ដឹកនាំ​ក្លឹប​កាតាឡាន់​មួយ​នេះ​ឲ្យ​ឈ្នះ​ពាន​ La Liga និង​ Copa del Rey នៅ​ឆ្នាំ​បន្ទាប់​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម