ប្រធាន​ក្លឹប​ Bayern បង្ហើប​ថា​ Klopp ប៊ិះ​នឹង​មក​ដឹកនាំ​ Bayern ហើយ

  • 2019-02-15 13:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Bayern Munich លោក Uli Hoeness បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp ជា​ជម្រើស​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដឹកនាំ​​ក្លឹប​ Bayern Munich ជំនួស​លោក Ottmar Hitzfeld (សព្វ​ថ្ងៃ​ចូល​និវត្តន៍​) កាល​ពី​ឆ្នាំ២០០៨។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​មាន​ការ​កោត​​សរសើរ​​ខ្ពស់​ចំពោះ​លោក Jurgen Klopp។ ជា​ច្រើន​ឆ្នាំ​មុន​ យើង​បាន​ទាក់ទង​គ្នា​ ហើយ​ចរចា​គ្នា​បាន​សម្រេច​ទៅ​ហើយ តែ​ទោះ​ជា​យ៉ាង​​ក្លឹប​បាន​តែងតាំង​​ Jurgen Klinsmann (សព្វថ្ងៃ​ចូល​និវត្តន៍) ជា​គ្រូ​បង្វឹក​ជំនួស​ទៅ​វិញ " ។

លោក​បាន​បន្ត​ថា​៖ " ពេល​នោះ​ ខ្ញុំ​បាន​បង្ហាញ​ពី​ក្ដី​គោរព​របស់​ខ្ញុំ​ទៅ​លើ​រូប​គាត់​ណាស់​ តែ​សេចក្ដី​សម្រេច​ទៅ​ហើយ "។

លោក​ Jurgen Klinsmann ត្រូវ​បា​ន​តែង​តាំង​ជា​គ្រូប​ង្វឹក​ក្លឹប​ Bayern Munich កាល​ពី​ឆ្នាំ២០០៨ តែ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​បន្ទាប់​ពី​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់​នេះ​បាន​រយៈពេល​មួយ​ឆ្នាំ​។

កំឡុង​ឆ្នាំ២០០៨ ជា​ពេល​ដែល​ Klopp ទើប​តែ​ចេញ​ពី​ក្លឹប​ Mainz ហើយ​រូប​គាត់​បាន​ចូល​រួម​ជាមួយ​ Dortmund មុន​ពេល​នឹង​មក​ក្លឹប​ Liverpool នៅ​ឆ្នាំ២០១៥៕

ប្រធាន​ក្លឹប​ Bayern Munich លោក Uli Hoeness

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី