លោកម៉ាឌូរ៉ូ ទម្លាយរឿងបញ្ជូនមន្ត្រីទូតទៅជួបអាមេរិកស្ងាត់ៗ
- 2019-02-16 02:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកម៉ាឌូរ៉ូ ទម្លាយរឿងបញ្ជូនមន្ត្រីទូតទៅជួបអាមេរិកស្ងាត់ៗ
ចន្លោះមិនឃើញ
លោកម៉ាឌូរ៉ូ ដែលនៅតែ ប្រកាសខ្លួនថាជាប្រធានាធិបតីប្រទេសវេណេហ្សូអេឡា នោះបានសារភាពថាខ្លួនពិតជាបានបញ្ជួនមន្ត្រីរបស់ខ្លួនទៅជួបមន្ត្រីទូតជាន់ខ្ពស់របស់អាមេរិកមែន ដ្បិតខ្លួនលោកធ្លាប់បានប្រកាសបណ្ដេញទូតអាមេរិកចេញពីប្រទេស។
សហរដ្ឋអាមេរិកមិនបានទទួលស្គាល់លោកម៉ាឌូរ៉ូ ជាមេដឹកនាំស្របច្បាប់របស់ប្រទេសវេណេហ្សូអេឡានោះទេ តែបានគាំទ្រមេបក្សប្រឆាំងលោកGuaido ដែលបានប្រកាសខ្លួនជាប្រធានាធិបតីដែរនោះ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វេណេហ្សូអេឡា។
លោក ម៉ាឌូរ៉ូ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថារដ្ឋមន្ត្រីការបរទេសJorge Arreaza បានទៅទីក្រុងញ៉ូយក ដើម្បី ជួបមន្ត្រីទូតជាន់ខ្ពស់អាមេរិកលោក Elliott Abrams ដែលទទួលមន្ទុករឿងវេណេហ្សូអេឡា។
លោកថ្លែងថា៖ «ជំនួបដំបូងធ្វើឡើងរយៈពេលពីរម៉ោង និងជំនួបលើកទីពីរធ្វើឡើងចំនួនបីម៉ោង...ខ្ញុំបានអញ្ជើញលោក Elliott Abrams មកកាន់វេណេហ្សូអេឡា ជាលក្ខណៈឯកជន ផ្លូវរដ្ឋ ឬក៏សម្ងាត់ អ្វីដែលគាត់អាចធ្វើគ្រាន់តែថាពេលណា នៅឯណា ខ្ញុំនឹងទៅជួបគាត់»។
លោក ម៉ាឌូរ៉ូ តែងតែនិយាយថាក្រុងវ៉ាស៊ីនតោន ចង់ប្រើកម្លាំងយោធាឈ្លានពានប្រទេសវេណេហ្សូអេឡា ដើម្បីគ្រប់គ្រង់ប្រភពប្រេងរបស់ខ្លួន៕