Pep ​ថា​ទោះ​ប៉ះ​ក្រុម​លីគ​ទី​៤​ក៏​មិន​បន្ធូរ​ជើង​ដែរ

  • 2019-02-16 03:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola ​អ្នក​ចាត់​ការ​ក្រុម Manchester City ​ថា​មិន​ឱ្យ​កូន​ក្រុម​បន្ធូរ​ជើង​ឡើយ ​បើ​ទោះ​ជា​ប៉ះ​ជាមួយ​ក្រុម​នៅ​លីគ​លំដាប់​ទី​៤​ក៏​ដោយ។

ក្រុម Man City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Newport County ​នៅ​ពាន​រង្វាន់ FA Cup ​នៅ​ម៉ោង​១២:៣០​នាទី​យប់​នេះ។ ត្បិត​តែ​ថា​ក្រុម Newport ​ជា​ក្រុម​ខ្សោយ​១​ស្ថិត​នៅ​លីគ​លំដាប់​ទី​៤​ក៏​ដោយ ក៏​លោក Pep ​បញ្ជាក់​ថា​មិន​អាច​បន្ធូរ​ជើង​បាន​ឡើយ ត្បិត​អី​កីឡាករ​ណា​លេង​ល្អ​នៅ​ប្រកួត​នេះ ​នោះ​នឹង​មាន​ឱកាស​ច្រើន​លេង​នៅ Champions League ​សប្ដាហ៍​ក្រោយ។

អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​បញ្ជាក់​ទៀត​ថា​៖ “ប្រសិន​បើ​ពួកគេ​គិត​ថា​ប្រកួត​នេះ​ស្រួល ​មិន​ប្រឹង​នោះ​ពួកគេ​នឹង​មិន​អាច​ទៅ​លេង​នៅ​អាល្លឺម៉ង់​បាន​ឡើយ​។ ពួកគេ​ត្រូវ​លេង​ដោយ​ប្រឹង​ប្រែង​បំផុត ​ហើយ​ការ​ប្រឹងប្រែង​នោះ​នឹង​ទទួល​បាន​ផល​វិញ​មិន​ខាន”។ ក្រុម​របស់​លោក Pep ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​នឹង​ត្រូវ​ហោះ​ទៅ​អាល្លឺម៉ង់​ដើម្បី​ត្រៀម​ប៉ះ​ជាមួយ​ក្រុម Schalke 04 ​នៅ​ថ្ងៃ​ទី​២១​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម