កុំ​ភ្លេច​ត្រៀម​កង្ហារ ត្រៀមផ្លិត​ អាកាសធាតុ​នឹង​បន្តឡើង​កំដៅ​បន្តិច​ប៉ុន្មាន​ថ្ងៃនេះ​

  • 2019-02-16 05:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ ក្រ​សូង​ធនធានទឹក​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ឡើង​កម្ដៅ​បន្តិច​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ដោយសាកម្រិតសម្ពាធទាប​លើ​ផែន​ដីបាន​និងកំពុង​គ្រប់​ដណ្តប់​លើ​ប្រ​ទេស​កម្ពុជា ខណៈ​ខ្សល់​មូសុងឦសានក៏បាន​ចុះ​ខ្សោយ។

ក្នុង​សេចក្តីជូន​ដំណឹង​របស់​ខ្លួន ក្រ​សួង​ធនធានទឹក​សរសេរថា​ពី​ថ្ងៃទី១៦ ដល់ថ្ងៃទី​២២​ ខែកុម្ភៈ បាតុភូតនេះ​នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​ឡើង​កំដៅ​បន្ថែម​ទៀត​ក្នុង​ក្រប​ខណ្ឌទូទាំង​ប្រ​ទេស។

សីតុណ្ហភាព​អតិបរមា​ស្ថិត​ក្នុង​រង្វង់​៣៥ទៅ​៣៦​អង្សាសេ និង​អប្បបរមា​ក្នុង​រង្វង់២៥​ទៅ​២៦​អង្សាសេ លើក​លែង​តែ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី មាន​សីតុណ្ហភាព​អតិបមរមា​ក្នុង​រង្វង់​៣០ទៅ​៣២​អង្សាសេ និង​អប្បបរមា​ពី​២០​ដល់​២២​អង្សាសេ។

សម្រាប់​ថ្ងៃទី​១៨ ខែ​កុម្ភៈ ក្រ​សួងថា​នៅ​ផ្នែក​ខ្លះ​នៃ​បណ្ដាខេត្ត​តំបន់​វាល​ទំនាប​ភាគ​កណ្ដាល ខ្ពង់រាប​ភាគ​ខាង​ជើង និង​តំបន់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម