អ្នក​លក់​បង្កង​ខេត្ត​តាកែវ​បង្ហើប​តិចនិច​ជ្រើសរើស​បង្កង​ធម្មជាតិ​ពិតៗ

  • 2019-02-16 07:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​សារ​មាន​រស់​ជាតិ​ឆ្ងាយ បង្កង​ធម្មជាតិ​​ខេត្ត​តាកែវ រមែង​ត្រូវ​បាន​អ្នក​លក់ មួយ​ចំនួន​​បន្លំ​ថា ជា​បង្កង​ធម្មជាតិ។ បង្កង​​ធម្មជាតិ​​មាន​ប្រភព​ពី​ខេត្ត​តាកែវ ត្រូវ​បាន​អ្នក​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ​ល្បី​ថា មាន​រសជាតិ​ប្លែក​​ បើ​ប្រៀបធៀប​នឹង​បង្កង​ទឹកសាប​​​នៅ​តំបន់​ផ្សេង​។

  លោក សៅ កុសល​ អាជីវករ​លក់​បង្កង​ធម្មជាតិ​​នៅ​ទី​រួម​ខេត្ត​តាកែវ​បាន​ទទួល​ស្គាល់​ថា ​កន្លងមក​បង្កង​ធម្មជាតិ​​នៅ​ខេត្ត​តាកែវ ពិត​ជា​មាន​ជន​ឱកាស​និយម​​មួយ​ចំនួន​លក់​បន្លំ​ប្រាកដ​មែន​។ តែ​ដើម្បី​ជៀស​វាង​ការ​លក់​បន្លំ​ភ្នែក ​អ្នកទិញ​​អាច​កត់ចំណាំ​ចំណុច​​មួយ​ចំនួន​រវាង​បង្កង​ធម្មជាតិ​ និង​បង្កង​ចិញ្ចឹម​បាន​។

  លោក​បាន​ឱ្យ​ដឹង​ថា ទី១ បង្កង​ធម្មជាតិ​មាន​កម្លាំង​ខ្លាំង​ និង​មិន​ងាយ​ងាប់​នោះ​ទេ។ ទី​២ បង្កង​ធម្មជាតិ​មាន​​សម្បក​ពណ៌​លឿង ខុស​ប្លែក​បន្តិច​ពី​បង្កង​ចិញ្ចឹម​ ដែល​មាន​សម្បក​ពណ៌​ក្រម៉ៅ។ ទី៣ មាន​ខួរ​ច្រើន​ សាច់​ស្វិត​ និង​មាន​រស់​ជាតិ​ជាង​បង្កង​ចិញ្ចឹម។ “ដូច្នេះ​សំខាន់​បំផុត​ គឺ​រសជាតិ​តែ​ម្តង មាន​រស់​ជាតិ​ឆ្ងាយ​ខុស​ប្លែក​ពី​បង្កង​ចិញ្ចឹម មិន​ងាយ​ងាប់ បើ​បង្កង​ចិញ្ចឹម​ឆាប់​ងាប់​ណាស់ ។ ចំពោះ​សំបក​​បង្កង​រឹង​ឬ​ទន់គឺ​យើង​មិន​អាច​សំគាល់​បាន​ទេ”។

  ​​លោក ហេង សំណាង​ ម្ចាស់​ទំព័រ​ហ្វេស​បុក​ផេក​បង្កង​ធម្មជាតិ​ខេត្ត​តាកែវ-សាខា​ភ្នំពេញ​បាន​ចែក​រំលែក​បទ​ពិសោធន៍​ថា ​ជា​ទូទៅ​បង្កង​ធម្មជាតិ​សំបក​លឿង​ត្រង់ ខ្លួន ​ក្បាល​ មាន​ជើង​ខ្លីៗ​។ ប៉ុន្តែ​ចំពោះ​បង្កង​ចិញ្ចឹម​សំបក​​ខៀវ ជើង និង​ខ្លួន​វែង​ ។ ក្បាល​ធំ​តែ​អត់​សូវ​មាន​ខួរ​ច្រើន​ដូច​បង្កង​ធម្មជាតិ​ទេ។ បន្ថែម​លើ​នេះ​ បង្កង​ធម្មជាតិ​មាន​កម្លាំង​ខ្លាំង និង​អាច​រស់​បាន​យូរ​ជាង​បង្កង​ចិញ្ចឹម។

អញ្ចឹង​បើ​​ខ្ញុំ​អ្នក​​លក់​មើល​ទៅ​ដឹង​តែ​ម្តង មិន​ពិបាក​ចំណាំ​ទេ ប៉ុន្តែ​បង​ប្អូន​យើង​អ្នកទិញ​គាត់​អាច​មាន​ការ​លំបាក។ ជាទូទៅ​ពេល​ យក​មក​ដាក់​​​លក់ ​យើង​តែង​ដាក់​អុក​ស៊ី​ហ្សែន ក្នុង​នោះ​បង្កង​ធម្មជាតិ​អាច​រស់​បាន​យូរ​ជាង​បង្កង​ចិញ្ចឹម​​”។

  ទោះ​យ៉ាង​លោក​បាន​ឱ្យ​ដឹង​ទៀត​​ថា ​បង្កង​ធម្មជាតិ​ចែក​ចេញ​ជា​ពីរ​ប្រភេទ ​គឺ​បង្កង​បឹង និង​បង្កង​ទន្លេ។ មក​ដល់​ពេល​នេះ​បង្កង​បឹង​​ជិត​ផុត​រដូវ​ទៅ​ហើយ​ ប៉ុន្តែ​បង្កង​ទន្លេ​នៅ​មាន​​ ហើយ​រស់​ជាតិ​​ឆ្ងាញ់ មិន​ចាញ់​បង្កង​ធម្មជាតិ​ខេត្ត​តាកែវ ឡើយ។ បង្កង​ទន្លេ​ មាន​ភិន​​ភាគ​ស្រដៀង​​នឹង​បង្កង​បឹង​ដែរ ប៉ុន្តែ​មិនសូវ​សំបូរ​ខួរ​ដូច​បង្កង​បឹង​ទេ។

ចំពោះ​បង្កង​ធម្មជាតិ​មាន​តម្លៃ​ចាប់ពី​ ២០ ដុល្លារ​ទៅ​ជាង ៤០​ដុល្លារ។ ប៉ុន្តែ​បង្កង​ចិញ្ចឹម​វិញ​មានតម្លៃ​រង្វង់​ ១០ ដុល្លារ​ឡើង។ នេះ​បើ​តាម​​​បញ្ជាក់​ពី​ លោក ហេង សំណាង​​៕

អត្ថបទ៖ សុផល