ចែកគ្នា​ដឹង ក្រសួង​បង្ហាញ​រោគសញ្ញា​បី​យ៉ាង​បណ្ដាល​មកពី​អាកាសធាតុ​ក្ដៅពេក​

  • 2019-02-16 09:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រ​សួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​មនុស្ស​មាន​សភាព​អស់កម្លាំង រមួល​ក្រ​ពើ និងប៉ះពាល់​សសៃឈាម​ក្នុង​ខួរក្បាល ខណៈ​ប៉ុន្មាន​ថ្ងៃ​នេះ​ក្រ​សួង​ធនធានទឹក​ថា​សីតុណ្ហភាព​អាច​ឡើង​ដល់​៣៦​អង្សាសេ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ​ ក្រ​សួង​សុខាភិបាល​ពន្យល់ថា​អាកាសធាតុ​ក្ដី​ខ្លាំង​ពេក​នាំ ឲ្យ​មនុស្ស​ឆាប់អស់​កម្លាំង ដោយសារ​បាត់បង់ជាតិទឹក អំបិលច្រើន​លើស​លុបតាម​រយៈ​ញើស​ច្រើន​​ពេក ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ចរន្ត​ឈាម​ និង​ដំណើរ​ការ​ខួរ​ក្បាល។

ក្រៅពី​នេះ អាកាសធាតុ​ក្ដៅខ្លាំង​ពេក​ក៏នាំ​ឲ្យ​មនុស្ស​​រមួល​ក្រ​ពើ​នៅអាវៈយវៈក្រោម​ ដោយ​ហេតុ​តែបាត់​បង់ជាតិ​ទឹក និង​អំបិល​ច្រើន​ដូច​គ្នា​ និង​បន្ថែម​ការ​បាត់​បង់ជាតិ​ប៉ូតាស្យូម និង​ម៉ាញេស្យូម។​​​

អាកាសធាតុ​ក្ដី​ខ្លាំង​ពេក​ក៏​នាំឲ្យប៉ះពាល់​សសៃឈាម​ក្នុង​ខួរក្បាល​ផង​ដែរ​ដោយសារតែ​ត្រូវ​កំដៅ​ថ្ងៃយូរពេក​ធ្វើ​ឲ្យ​សរីរាង្គ​បាត់​បង់​លទ្ធ​ភាព​ធ្វើ​ឲ្យ​ខ្លួន​ប្រាណមនុស្ស​ចុះ​ត្រ​ជាក់​វិញដោយ​ខ្លួន​ឯង​ និង​ធ្វើ​ឲ្យ​លទ្ធភាព​បញ្ចេញ​ញើស​ថយចុះ។ លុះ​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើងលើស​៤០,៥៦​អង្សាសេ​អាច​នឹង​មាន​រោគសញ្ញាសម្គាល់​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សសៃ​ឈាម​ក្នុង​ខួសក្បាល​ និង​ធ្វើ​ឲ្យ​មនុស្ស​ដួល​សន្លប់​តែ​ម្ដង។

វិធានការណ៍​​បឋម​ចំពោះ​ករណីទាំង​នេះ​ត្រូវ​ស្លៀ​សម្លៀក​បំពាក់​ស្ដើងៗ ពណ៌​ស្រាល រលុង និង​មិន​ត្រូវ​នៅ​ក្រោម​កំដៅ​ថ្ងៃយូរ​ជាដើម ជាពិសេស​ហាម ទុក​កុមារ​ឬទារក​នៅ​ក្នុង​រថយន្ត​ដែល​ចត​។ នេះ​បើ​តាម​ក្រ​សួង​សុខាភិបាល​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម