ឈ្នះហើយ! នៅ ស្រី​ពៅ​ ឈ្នះ​ម្ចាស់​ផ្ទះ​​ Rika ដោយពិន្ទុដាច់តែម្តង

  • 2019-02-16 12:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡា​ការិនី នៅ ស្រីពៅ​ បាន​​យក​ឈ្នះ​កីឡា​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ Rika Ishige ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត ONE Championship នៅ​លើ​ទឹក​ដី​ថៃ​មុន​នេះ​។ ​

នៅ​ ស្រីពៅពេល​ប្រកួតនៅ​លើ​សង្វៀន

ចាប់​ផ្តើម​ទឹក​ទី​១ នៅ ស្រី​ពៅ របស់​កម្ពុជា​បាន​ព្យាយាម​ឈរ​វ៉ៃ​ប្រយោល​ នឹង​ធ្វើ​បាន​យ៉ាង​ ដោយ​វ៉ៃ​​កីឡា​ការិនី Rika ​​ចំ​ពេញ​ៗ​មុខ​។ ចូល​ដល់​ទឹក​ទី​២ កីឡាការិនី ថៃ បាន​​ប្រឹងប្រែង​ចូល​ចាប់​ ស្រី ពៅ ប៉ុន្តែ​កីឡាការិនី​រប​ស់​កម្ពុជា​ហាក់​ដឹង​ក្បាច់​ និង​មិន​បណ្ដោយ​ឲ្យ​កីឡា​ការិនី​​ថៃ​ចូល​ចាប់​បាន​។

ចំណែក​ទឹក​ទី​៣ ស្រី​​ពៅ ​បាន​ព្យាយាម​​ឈរវ៉ៃ នឹង​​គេច​ចេញ​មិន​ឲ្យ​កីឡា​ការិនី ថៃ​ ចាប់​បាន ​​ព្រម​ទាំង​​វាយ​ចំ​ៗ​មុខ​ដៃ​គូ​។ យ៉ាង​ណា​ពិត​​កីឡាការិនី ថៃ ពិត​ជាស៊ូ ជា​មួយ​កណ្ដាប់​ដៃ​របស់​ស្រី​ពៅ ដល់​ចប់​ទឹក​ទី​៣។

អ្នក​ប្រដាល់​របស់​កម្ពុជា ឡៅ ចិត្រា និង នៅ ស្រី​ពៅ ​​​ប្រកួត​តំណាង​ឲ្យ​ក្លឹប Cambodian Top Team របស់​កម្ពុជា ដែល​មាន​លោក ហ៊ុន​ ច័ន្ទ​រាជ្យ ជា​គ្រូ​បង្វឹក​ និង​ជា​ថ្នាក់​ដឹក​នាំ។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​