ស្រីពៅ​ ទម្លាយ​ល្បិច​មួយ​ដែល​​​គ្រូ​​​​របស់​​​ខ្លួន​ប្រាប់​រហូត​យក​​​​ឈ្នះ Rika ​ដោយ​ពិន្ទុ​ដាច់​

  • 2019-02-16 15:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជើង​ខ្លាំង​របស់​កម្ពុជា នៅ ស្រី​​ពៅ​ បាន​យក​ឈ្នះ​ទៅ​លើ​​​អ្នក​ប្រដាល់​ខ្លាំង​របស់​ថៃ Rika Ishige ​ដោយ​ពិន្ទុ​ដាច់​តែ​ម្ដង​ សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ទី​១ ​នៅ​សង្វៀន ONE Championship នៅ​លើ​ទឹក​ដី​ថៃ​មុន​នេះ។

ស្រី​ពៅ (ខោស)

​​ក្រោយ​ពេល​យក​ឈ្នះ​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៨​ រូប​នេះ​បាន​និយាយ​ថា «​ដំបូង​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លះ​ដែរ​បង គឺ​ខ្លាច​គេ​ចូល​ចាប់​ឃ្លេរ។ ​ប៉ុន្តែ​លោក​គ្រូ ហ៊ុន ច័ន្ទរាជ្យ បាន​ប្រាប់​ខ្ញុំ​ថា កុំ​បារម្ភ​​ច្រើន​ពេក ព្រោះ​សង្វៀន​ហ្នឹង​ មិន​មែន​សង្វៀន​ក្នុង​ទ្រុង​ទេ។ ដូច្នេះ​យើង​គិត​ថា ​យើង​ប្រកួត​ដូច​​ការ​ប្រកួត​សេរី​​ទៅ​»។

​ស្រី​ពៅ បន្ថែម​ថា ​​ខ្លួន​មិន​រំពឹង​អាច​ធ្វើ​បាន​ល្អ​ដូច​ពេល​នេះ​ឡើយ ប៉ុន្តែ​បន្ទាប់​ពី​ស្ដាប់​ការ​ណែនាំ​របស់​គ្រូ​បង្វឹក​ទើប​ខ្លួន​អាច​ធ្វើ​បាន​ល្អ នឹង​យក​ឈ្នះ​ដៃ​គូ​ខ្លាំង​​ដាច់​ពិន្ទុ​ដូច្នេះ។ មែន​ទែន​ទៅ​ ស្រី​ពៅ ​បាន​បញ្ជាក់​ថា ដៃ​គូ​ខ្លាំង Rika ​នេះ​មិន​បាន​ផ្ដល់​ជា​ស្នាម​របួស​អ្វី​ធ្ងន់ធ្ងរ​ទាល់​តែ​សោះ​ ពោល​គឺ​ស្ទើរ​មិន​ជឿ​ថា​វា​អាច​កើត​ឡើង​។

​សូម​បញ្ជាក់​ថា ​នៅ​ ស្រី​ពៅ និង​ ឡៅ ចិត្រា បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី ONE ជា​លើក​ទី​១ ដូច​គ្នា​​ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លឹប Cambodian Top Team ​ជា​លទ្ធផល​សម្រាប់​ ចិត្រា គឺ​ចាញ់​ Superlek ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​