Messi ទាត់ប៉េណាល់ទីចូល១ អត់១ ជួយ Barca ឈ្នះ Valladolid ១-០

  • 2019-02-17 01:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បានជួយ Barcelona យកឈ្នះ Real Valladolid ១ទល់នឹង០ ដើម្បីបន្តកាន់កាប់កំពូលតារាង La Liga ជាមួយនឹងគម្លាតក្រុមលេខ២ រហូតដល់៧ពិន្ទុ។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនបានស៊ុតគ្រាប់ទី៣០ នៅរដូវកាលនេះតាមរយ:បាល់ប៉េណាល់ទីនៅនាទី ៤៣ បន្ទាប់ពីអាជ្ញាកណ្ដាលមើលឃើញថា Michel បានបង្កកំហុសលើខ្សែការពារ Gerard Pique របស់ក្រុមម្ចាស់ផ្ទះ។

Barcelona បានបាល់ប៉េណាល់ទីនៅវគ្គទីពីរម្ដងទៀតនៅពេល Philippe Coutinho ដែលទើបប្ដូរចូលត្រូវ Kiko Olivas ធ្វើឲ្យដួល ប៉ុន្តែលើកនេះ អ្នកចាំទី Jordi Masip បានសង្គ្រោះបាល់ដែលស៊ុតដោយ Messi បានសម្រេច។ Masip ក៏បានសង្គ្រោះបាល់មួយចំនួនដែរពីការស៊ុតរបស់ Suarez និង Messi យប់មិញ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន