ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត ​ចង់​បាន​ក្លឹប Man Utd ​ដាក់​តម្លៃ​៣,៨​ពាន់​លាន​ផោន​

  • 2019-02-17 01:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed bin Salman ​បាន​ដាក់​សំណើ​ទិញ​យក​ក្លឹប Manchester United ​ក្នុង​តម្លៃ​៣,៨​ពាន់​លាន​ផោន។

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed bin Salman

ខ្សែ​រាជ​វង្ស​ខាង​លើ​នេះ ជា​អ្នក​ស្រលាញ់​កីឡា​ម្នាក់។ ព្រះ​អង្គ​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​កន្លង​មក។ ហើយ​ការ​ចង់​បាន​ក្លឹប​បិសាច​ក្រហម​នេះ ​គឺ​កើត​មាន​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។ ​ការ​ដាក់​សំណើ​ដល់​៣,៨​ពាន់​លាន​ផោន​នេះ ​គឺ​ជា​សំណើ​ធំ​មួយ​ដែល​ពិបាក​នឹង​ប្រកែក​មែនទែន​សម្រាប់​ត្រកូល Glazers ​។

ត្រកូល Glazers

គេ​នៅ​ចាំ​បាន​ថា​គ្រួសារ Glazers ​នេះ​ទិញ​ក្លឹប Man Utd ​នៅ​ឆ្នាំ​២០០៣ ​ក្នុង​តម្លៃ​ប្រមាណ​ជា​៧៩០​លាន​ផោន​ប៉ុណ្ណោះ។ ​តម្លៃ​នេះ ​ប្រសិន​បើ​ពួកគេ​លក់​ឱ្យ​ព្រះ​អង្គ​ម្ចាស់​ អារ៉ាប៊ីសាអ៊ូឌីត​មែន ​នោះ​នឹង​ចំណេញ​រាប់​ពាន់​លាន​ផោន​តែ​ម្ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម