មុនប៉ះគ្នា Robben បោះពាក្យថា Anfield ជាកីឡដ្ឋានដែលអាក្រក់បំផុត

  • 2019-02-17 03:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Arjen Robben កម្លាំងសំខាន់របស់ Bayern Munich បាននិយាយថា Anfield គឺជាកីឡដ្ឋានដ៏អាក្រក់បំផុតសម្រាប់រូបគេ នៅមុនជំនួបវគ្គ១៦ក្រុមចុងក្រោយ Champions League។

Bayern Munich ជាក្រុមជើងឯក Bundesliga នឹងធ្វើដំណើរទៅកាន់ទឹកដី Liverpool ដែលជាក្រុមលេខ២ Champions League រដូវកាលមុននៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ Robben ដែលនឹងចាកចេញពី Bayern នៅចុងរដូវកាលធ្លាប់មានអនុស្សាវរីយ៍អាក្រក់មួយចំនួននៅ Anfield កាលលេងជាមួយ Chelsea។

កាលពីឆ្នាំ២០០៥ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Robben និងមិត្តរួមក្រុម Chelsea បានធ្លាក់ចេញពីកម្មវិធី Champions League ក្រោយចាញ់ហង្សនៅ Anfield ដោយលទ្ធផល ១ទល់០ ហើយក្នុងឆ្នាំ២០០៧ នៅវគ្គដដែលពួកគេបានធ្លាក់ពីកម្មវិធីនេះម្ដងទៀតក្រោយចាញ់ Liverpool ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។

ខ្ញុំគិតថា បើអ្នកសួរពីកីឡដ្ឋានដែលជាសុបិនអាក្រក់បំផុតសម្រាប់ខ្ញុំច្បាស់ណាស់ គឺ Anfield របស់ Liverpool។ កីឡាករគ្រប់រូប សុទ្ធតែមានគូប្រជែងដែលពួកគេគិតថាពិបាកបំផុត។ កាលជំនាន់នោះ Liverpool គឺជាក្រុមតានតឹងខ្លាំងទាំងនៅអឺរ៉ុប FA Cup ឬLeague Cup៕

ប្រភព៖ Express   ប្រែ​សម្រួល៖ វីរ័ត្ន