គ្រូ Juventus ប្រាប់កូនក្រុមឲ្យស៊ុតចូលទីឲ្យបាននៅទឹកដី Atletico

  • 2019-02-17 03:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Massimiliano Allegri ដាក់គោលដៅរកគ្រាប់ក្រៅដីឲ្យបាននៅទឹកដី Atletico Madrid សម្រាប់ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ Champions League។

Allegri

ក្រុមជើងខ្លាំង Serie A នឹងធ្វើដំណើរទៅទឹកដី Wanda Metropolitano នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះដើម្បីប្រឈមមុខដាក់គ្នាជាមួយ Atletico ដែលជាគូប្រជែងដ៏ពិបាកបំផុតមួយរបស់ពួកគេ។ គន្លឹះសំខាន់សម្រាប់លោក Allegri ដើម្បីទៅវគ្គ៨ក្រុមគឺបាល់ក្រៅដី។

“Atletico គឺជាក្រុមកាចសាហាវមួយ ដែលមានទម្រង់លេងដ៏គ្រោះថ្នាក់នៅក្នុងទឹកដី។ ពួកគេមានប្រវត្តិល្អនៅអឺរ៉ុបប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទាំងគេទាំងយើងសុទ្ធតែមានសង្ឃឹមទៅវគ្គបន្តដូចគ្នា តែអ្វីដែលសំខាន់បំផុតនៅជើងទីមួយគឺបាល់ក្រៅដីរបស់ Juventus”។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីនិយាយដូច្នេះ។

ក្រុមរបស់លោក Diego Simeone បានឈានដល់វគ្គ៨ក្រុមចុងក្រោយ៤លើក ក្នុងចំនោម៥រដូវកាលចុងក្រោយ ហើយក៏ធ្លាប់ជាងជើងឯករង Champions League ផងដែរ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន