បាល់​ Mbappe ជួយ​ឲ្យ​ PSG ជិះ​សេះ​លែង​ដៃ​នៅ​កំពូល​តារាង​ក្រោយ​ដាច់​ ១២​ពិន្ទុ​

  • 2019-02-18 01:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​ស៊ុត​បញ្ចូល​ទី​តែ​១​គ្រាប់​គត់​ឲ្យ​​ Paris St-Germain យក​ឈ្នះ​ Saint-Etienne ១​ទល់​នឹង​០​ នៅ​កីឡដ្ឋាន Stade Geoffroy-Guichard។​

ជ័យ​ជម្នះ​លើ​ក្រុម​ Ligue 1 នេះ​ធ្វើ​ឲ្យ​ PSG មាន​១២​ពិន្ទុ​ដាច់​គេ​នៅ​កំពូល​តារាង​ក្របខ័ណ្ឌ​បារាំង​តាម​ពី​ក្រោយ​ដោយ​Lille មាន​ត្រឹម​៥០​ពិន្ទុ​ក្រោយ​ ​២៥​ប្រកួត។​ សម្រាប់​ PSG ពួកគេ​នៅ​មាន​ឱកាស​បន្ថែម​គម្លាត​ពិន្ទុ​ថែម​ទៀត​ត្បិត​ពួកគេ​ទើប​លេង​បាន​២៣​ប្រកួត​ប៉ុណ្ណោះ​ យឺត​ជាង​ក្រុម​ដទៃ​ចំនួន​២​ប្រកួត។​

គ្រាប់​បាល់​របស់​ Mbappe កើត​ឡើង​នៅ​នាទី​៧៣​ជា​ការ​បញ្ជូន​ឲ្យ​យ៉ាង​ល្អ​របស់​ Dani Alves។ នេះ​គឺ​ជា​ការ​ស៊ុត​ចូល​ទី​ លើក​ទី​១៩​ហើយ​នៅ​លីគ​របស់​តារា​ឆ្នើម​សញ្ជាតិ​បារាំង៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន