ចិត្រា ​ថា បើ​ ONE រៀប​ឲ្យ​​ប៉ះ Superlek ម្ដង​ទៀត​ សន្យា​​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ

  • 2019-02-18 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡៅ ចិត្រា បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​កម្រិត​ខ្ពស់​របស់​ថៃ Superlek ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទឹក​ដី​ថៃ ក្នុង​ព្រឹត្តិការណ៍ ONE Championship ។

ឡៅ ចិត្រា

​​ក្នុង​ការ​ប្រកួត​ដែល​ ចិត្រា ចាញ់​ Superlek នោះ​ត្រូវ​បាន​គេ​ដឹង​ថា ចិត្រា ស្ទើរ​តែ​មិន​បាន​តបត​​ទៅ​កាន់​ដៃ​គូ​ ដោយសារ​អ្នក​ប្រដាល់​ថៃ​ទាត់​ជាប់ៗ​គ្នា​មក​កាន់​ខ្លួន។ ​ប្អូន​ប្រុស​បង្កើត ​ឡៅ ចន្ទ្រា​ រូប​នេះ​ យល់​ឃើញ​ថា ខ្លួន​យឺត​ជាង​ដៃ​គូ។ មួយ​​ទៀត​គឺ​រូប​គេ​ផ្ទាល់​មិន​ចេះ​ថយ ​ដើម្បី​រង់​ចាំ​ត្រង់​វ៉ៃ​ឡើយ ពោល​គឺ​ ចិត្រា ជា​កីឡាករ​ដើរ​ចូល​វាយ​ តែ​ដល់​ពេល​ប៉ះ​ដៃ​គូ​ទាត់​កាត់​លឿន​ៗដូច្នេះ​ទើប​គេ​មិន​អាច​ចូល​វ៉ៃ​បាន​។

​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ​​បាន​តាំង​ចិត្ត​ចង់​ចូល​សម្រុក​ប្ដូរ​ដៃ​គូ​តាំង​ពី​ទឹក​ទី​២​ម្ល៉េះ ប៉ុន្តែ​ចូល​មិន​ចុះ។ យ៉ាង​ណា​ចិត្រា​បាន​សន្យា​ថា បើ​មាន​ឱកាស​​ប៉ះ Superlek លើក​ក្រោយ នឹង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ ពិសេស​មិន​ឲ្យ​ការ​ប្រកួត​មើល​ទៅ​ចាញ់​ដៃ​គូ​ដាច់​បែប​នេះ​ឡើយ។

សូម​បញ្ជាក់​ថា ឡៅ ចិត្រា និង​ នៅ​ ស្រី ពៅ ទៅ​ចូល​រួម​ប្រកួត​ ONE តំណាង​ឲ្យ​ក្លឹប Cambodian Top Team របស់​លោក​ ហ៊ុន ច័ន្ទ​រាជ្យ ជា​លទ្ធផល​ នៅ​ ស្រី​ពៅ ឈ្នះ​ពិន្ទុ​​ជើង​ខ្លាំង​កីឡា​ការិនី Rika ស្រប​ពេល ចិត្រា​ ចាញ់​ពិន្ទុ Superlek ៕ ​​​

ចង់​ដឹង​ចិត្រា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូខាង​ក្រោម៖​

Superlek

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​