U22​ កម្ពុជា ឬ U22 ម៉ាឡេស៊ី ​យក​បាន ៣ ពិន្ទុ​ល្ងាច​នេះ ?

  • 2019-02-18 03:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U22 កម្ពុជា នឹង​បើក​ការ​ប្រកួត​​សន្សំ​ពិន្ទុ​លើក​ដំបូង​របស់​ខ្លួន​ទល់​ក្រុម​បាល់ទាត់ U22 ម៉ាឡេស៊ី នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​ក្នុង​ពាន​រង្វាន់ 2019 AFF U22 Championship ដែល​ព្រឹត្តិការណ៍​នេះ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

​នេះ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល B ដែល​មាន​ប្រទេស​ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ​និង​ឥណ្ឌូណេស៊ី។ ស្រប​ពេល​ពូល A មាន​ ថៃ វៀតណាម ហ្វីលីពីន និង​ទីម័រខាងកើត​។ ​ព្រឹត្តិការណ៍​នេះ​​ នឹង​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ក្នុង​ពូល ដោយ​ស្វែង​រក​ពីរ​ក្រុម​នៅ​តាម​ពូល​នីមួយ​ៗ ដែល​មាន​ពិន្ទុ​លើ​គេ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​