ក្រសួងប្រាប់ពីវិធីសង្គ្រោះបឋម ព្រោះកម្ពុជានឹងកើនកំដៅខ្លាំងអាចគ្រោះថ្នាក់ដល់ជីវិត

  • 2019-02-18 03:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​អាកាស​ធាតុ​នៅ​កម្ពុជា នឹង​មាន​ការ​កើន​កម្ដៅខ្លាំង ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​អាយុ​ជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង និង​សួត និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ​ដូចជា ជំងឺ​រាគ និង​ជំងឺ​កង្វះ​ចំណី​អាហារ​ផង​ដែរ ដោយ​សារ​ភាព​រាំង​ស្ងួត​មិន​អាច​ដាំដុះ​បាន ហើយ​ក៏​អាច​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ពិសេស​ជំងឺ​តានតឹង​ក្នុង​អារម្មណ៍​ (ស្ត្រេស) តប់​ប្រមល់​ដែល​​បង្ក​ឡើង​ដោយ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ពេក និង​មាន​រលាក​ស្បែក​ឡើង​ក្រហម​។ល។

ដើម្បី​កាត់​បន្ថយ​នៃ​ផល​ប៉ះពាល់​ទាំង​នេះ ក្រសួង​សុខាភិបាល​បាន​ប្រាប់​ពី​វិធី​សង្គ្រោះ​បឋម​ដូច​ខាង​ក្រោម៖

  • ស្លៀក​សំលៀក​បំពាក់​ស្ដើងៗ ឬ​មាន​ពណ៌​ស្រាល ស្លៀក​ពាក់​រលុងៗ និង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ បើ​អាច​ធ្វើ​ទៅ​បាន​ពេល​ចេញ​ទៅ​ក្រៅ​ចូរ​ការពារ​ខ្លួន​ពី​ពន្លឺ​ព្រះ​អាទិត្យ​ដោយ​ការ​ពាក់​មួក​បាំង​ជិត និង​ពាក់​វ៉ែនតា​ការពារ។ ចំណែកទារក និង​​កុមារ​វិញ​ត្រូវ​ស្លៀក​ពាក់​ស្ដើងៗ ពណ៌​ស្រាល រលុង គ្រប​ក្បាល​ និង​បាំង​ថ្ងៃ​ដោយ​មួក ឬ​ឆត្រ​។ ហាម​ទុក​ទារក ឬ​កុមារ​ចោល​ក្នុង​រថយន្ត​ដែល​ចត។

  • សូម​រក្សា​ទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដោយ​គ្រប​ឲ្យ​ជិត បង្ការ​កុំ​ឲ្យ​មូស​ខ្លា​ពង​ដាក់​ដែល​អាច​បង្ក​ជំងឺ​គ្រុន​ឈាម៕

ដើម្បី​លម្អិត​សូម​មើល​នៅ​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ខាង​ក្រោម​នេះ៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម