ស្ងាត់​មួយ​រយៈ Mourinho បង្ហាញ​ចេតនា​ចង់​ទៅ​ដឹក​នាំ​នៅ Ligue 1

  • 2019-02-18 03:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​បង្ហើប​ថា លោក​គួរ​តែ​បាន​ការងារ​មួយ​​នៅ Ligue 1 អំឡុង​ពេល​លោក​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​រវាង Lille និង Montpeller។

Mourinho ​ដែល​ធ្វើ​ការ​ជា​អ្នក​វិភាគ​​ក្នុង​ទូរទស្សន៍​មួយ ក្រោយ​ Manchester United បណ្ដេញ​ចេញ​​កាល​ពី​ខែ​ធ្នូ ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​ទៅ​មើល​ការ​ប្រកួត​ខាង​លើ។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​ធ្លាប់​ឈ្នះ​ពាន​នៅ​ប្រទេស​កំណើត​ព័រទុយហ្គាល់ អ៊ីតាលី អេស្ប៉ាញ​និង​អង់គ្លេស​នៅ​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ។​

“ខ្ញុំ​អាច​ស្រមៃ​ខ្លួន​ឯង​ជា​គ្រូ​ម្នាក់​នៅ Ligue 1។ ខ្ញុំ​ជា​មនុស្ស​ធ្លាប់​​ដឹក​នាំ​នៅ​៤​ប្រទេស​ផ្សេង​គ្នា។ ខ្ញុំ​ចូលចិត្ត​ដឹង​និង​រៀន​ពី​វប្បធម៌​ផ្សេង​ៗ។ ​ការ​ធ្វើ​ការ​​នៅ​លីគ​ថ្មី​​អាច​នឺង​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ"។ សម្ដី​របស់ Mourinho។ យ៉ាងណាក្ដី​ពេល​នេះ Mourinho ចង់​សម្រាក​សិន ដោយ​ទុក​ពេល​នៅ​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ។ ហើយ​​ព្យាយាម​រក​ឱកាស​ល្អ​​ណា​មួយ​​ដើម្បី​ត្រលប់​មក​កាន់​ការ​ដឹក​នាំ​វិញ៕ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម