ក្ដៅៗ ​ភ្នំពេញ​ក្រោន ​នាំ​យក​ខ្សែ​ការពារ​កម្ពុជា​ក្រោម​ម្នាក់ ​មក​រួម​ក្រុម

  • 2019-02-18 06:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​នាំ​យក​កីឡាករ​កើត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ​មក​រួម​ក្រុម​ម្នាក់​ទៀត​ហើយ​ឈ្មោះ​ថា រៀម ស៊ឹង ។

កីឡាករ​មាន​ប្រភព​ពី​ខេត្ត​ទឹកខ្មៅ​ (បច្ចុប្បន្ន​កាម៉ៅ) ​ធ្លាប់​ចំណាយ​ពេល​ពីចន្លោះ​ឆ្នាំ​២០១៤​ ដល់​២០១៥​ នៅ​គិរីវង់​សុខសែន ​មុន​ចូលរួម​ជាមួយ​ Dong Thap ​នៅ​ក្របខណ្ឌ​បាល់ទាត់​វៀតណាម នៅ​ដើម​ឆ្នាំ២០១៦។ ​ខ្សែ​ការពារ​បាន​កម្ពស់​ និង​មាឌ​ដដែល​ក៏​បន្ត​លេង​ឲ្យ ​Hai Phong FC​ នៅ​ចុង​ឆ្នាំ​ដដែល​នោះ រហូត​ដល់ឆ្នាំ​២០១៨ ជាទី​រូប​គេ​រួម​រស់​ជាមួយ​ Ho Chi Minh City FC។

នេះ​ជា​ការ​បន្ថែម​ខ្សែ​ការពារ​មាន​បទ​ពិសោធ​ម្នាក់​ទៀត​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោន ដើម្បី​ត្រៀម​ប្រជែង​លីគ​កំពូល​កម្ពុជា​និង​ពាន​រង្វាន់ Hun Sen Cup ។ ​នារ​ដូវ​កាល​នេះ ​ក្រុម​ទាំង​អស់​ហាក់​ដូចជា​បាន​ត្រៀម​ខ្លួន​ច្រើន​មែនទែន សម្រាប់​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ៕

អត្ថបទ៖ មុន្នីរម្យ