យុវជន​ខ្មែរ​មួយ​ក្រុម​បង្កើត​ព្រឹត្តិការណ៍ TEDx លំដាប់​ពិភពលោក​ដំបូង​នៅ​កម្ពុជា

  • 2019-02-18 10:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម​បង្កើត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា TEDxKramuonSarSt ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​មហោស្រព Black Box នៃ​សាលា​អន្ដរជាតិ ISPP ចាប់​ពី​ម៉ោង ១រសៀល​ដល់​ម៉ោង ៥ល្ងាច ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​យុវជន​ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​គឺ​មាន​គោល​បំណង​ផ្សព្វផ្សាយ​គំនិត​ច្នៃ​ប្រឌិត​ និង​ការ​ផ្ដួច​ផ្ដើម​ថ្មីៗ ដែល​មាន​តម្លៃ​គួរ​ចែក​រំលែក​ ហើយ​វា​ក៏​ជា​វេទិកា​មួយ​សម្រាប់​សម្លេង​ឆ្នើម​របស់​យុវជន​កម្ពុជា​ឲ្យ​បាន​លឺ​​នៅ​លើ​ឆាក​អន្ដរជាតិ​ នៃ​សហគមន៍ TED។

កម្មវិធី​ខាង​លើ​នេះ ក៏​ផ្ដោត​ទៅ​លើ​ "ខ្លឹមសារ​នៃ​ការ​ពិត" ដែល​នឹង​បង្កើត​បទ​ពិសោធន៍​ថ្មី​សម្រាប់​អ្នក​ស្ដាប់​ដោយ​ការ​ណែនាំ​ទស្សនៈ​ខុសៗគ្នា​លើ​បញ្ហា​ទូទៅ។

សេចក្ដី​ប្រកាស​ក៏​បាន​បញ្ជាក់​ថា កម្មវិធី​នេះ​មាន​វាគ្មិន​ចំនួន​៨នាក់​ចូលរួម​ ដើម្បី​ចែក​រំលែក​ការ​យល់​ដឹង​របស់​ពួកគេ​លើ​ប្រធាន​បទ​នីមួយ​ៗ ដែល​មាន​ចាប់​ពី​បច្ចេក​វិទ្យា​រហូត​ដល់​សិល្បៈ និង​គំនិត។

វាគ្មិន​ទាំង​៨រូប

ដើម្បី​ក្លាយ​ជា​អ្នក​ចូលរួម​នៃ​កម្មវិធី TEDxKramuonSarSt កម្មវិធី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ចូលរួម​​ក្នុង​ការ​ប្រកួត​ និង​ហ្គេម​ផ្សេងៗ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​កិច្ចសហការ​រវាង​កម្មវិធី និង​ដៃគូ គឺ Chip Mong Commercial Bank។ ការ​ប្រកួត​នេះ​ក៏​នឹង​ណែនាំ​អំពី​ប្រធាន​បទ​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែកៗ គ្នា​ទៅ​តាម​វាគ្មិន​ទាំង​៨រូប ក្នុង​គោល​បំណង​ចង់​ឲ្យ​អ្នក​អាច​យល់​ដឹង​បាន​កាន់តែ​ស៊ី​ជម្រៅ​ទៅ​លើ​ប្រធាន​បទ នីមួយៗ​ ដែល​នឹង​ត្រូវ​លើក​យក​មក​បង្ហាញ​នៅ​ថ្ងៃ​កម្មវិធី​ផ្ទាល់​តែ​ម្ដង។

តាម​រយៈ​កម្មវិធី​ខាង​លើ​នេះ អ្នក​ចូលរួម​ប្រកួត​មិន​ត្រឹម​តែ​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍ និង​ការ​គាំទ្រ​យ៉ាង​ពិត​ប្រាកដ​ចំពោះ TEDx ប៉ុណ្ណោះ​ទេ គឺ​អាច​មាន​ឱកាស​ឈ្នះ​សំបុត្រ​សម្រាប់​កម្មវិធី​ រួម​ទាំង​ការ​ដូរ​អនុស្សាវរីយ៍ ជា​ច្រើន​ទៀត​ពី TEDxKramuonSarSt។

វីដេអូ

រូបភាព៖ ផ្ដល់​ឲ្យ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម