អារ៉ាប៊ីសាអ៊ូឌីត​ឆ្លើយតប​នឹង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ទិញ​ក្លឹប​ Man Utd

  • 2019-02-18 12:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​របស់​អារ៉ាប៊ីសាអ៊ូឌីត​លោកTurki al-Shabanah  បាន​បង្ហោះ​សារ​មួយ​លើ​បណ្ដាញ​សង្គម​ Twitter ដោយ​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ ព្រះអង្គម្ចាស់​ Mohammed bin Salman រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប​មួយ​នេះ មាន​បំណង​ចង់​ទិញ​ក្លឹប​អង់គ្លេស​ Manchester United។

ក្នុង​សារ​នោះ​មាន​ខ្លឹមសារ​ថា​៖ " គ្រប់​របាយការណ៍​ទាំង​អស់​ដែល​អះអាង​ថា​ ព្រះអង្គម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman មាន​បំណង​ចង់​ទិញ​ក្លឹប​ Manchester United សុទ្ធ​តែ​មិន​ពិត​ទាំងស្រុង​។ ក្លឹប​ Manchester United បាន​ជួប​ពិភាក្សា​ជាមួយ​ស្ថាប័ន​វិនិយោគ​សាធារណៈ​អារ៉ាប៊ីសាអ៊ូឌីត តែ​មិន​កិច្ចព្រមព្រៀង​លេចឡើង​ជា​ដុំកំភួន​ឡើយ " ។

ព្រះអង្គម្ចាស់ Mohammed bin Salman

បើ​ក្រឡេក​មក​មើល​ប្រទេស​ជិតខាង​អារ៉ាប៊ីសាអ៊ូឌីត​ គេ​សង្កេត​ឃើញ​ប្រទេស​អ្នក​មាន​ៗ​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្លឹប​បាល់ទាត់​កំពូល​ៗ​យ៉ាង​សកម្ម​ ដោយ​ខ្សែ​រាជវង្ស​អារ៉ាប​រួម​កំពុង​កាន់កាប់​ក្លឹប​ Manchester City ចំណែក​ឯ​ស្ថាប័ន​វិនិយោគ​កីឡា​របស់​កាតា​វិញ​កាន់កាប់​ក្លឹប​ Paris Saint-Germain។

កាល​ពី​ឆ្នាំ​២០០៥កន្លង​ទៅ គ្រួសារ​ជ្វីស​ត្រកូល​ Glazer បាន​ទិញ​ក្លឹប​ Manchester United ក្នុង​តម្លៃ​ជាង​ ១​ប៊ីលាន​ដុល្លារ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី