គ្រូ U22 ​ម៉ាឡេស៊ី​ទទួល​ស្គាល់​គ្រាប់​បាល់​១​គ្រាប់​របស់​ សេត រ៉ូស៊ីប យប់មិញ​ពិត​ជា​ស្អាត​

  • 2019-02-19 01:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ong Kim Swee គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​​អាយុ​ក្រោម​២២​ឆ្នាំ​បាន​សរសើរ​ដល់​គ្រាប់​បាល់​មួយ​គ្រាប់​របស់​ សេត រ៉ូស៊ីប កាល​ពី​យប់​មិញ ​ដែល​បាន​ទាត់​ចូល​ក្រុម​របស់​ខ្លួន​ ដើម្បី​​​ជួយ​​យុវជន​ក្រោម​អាយុ ២២​កម្ពុជា​យក​ឈ្នះ​១-០ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដំបូង​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍ 2019 AFF U22 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​​​ ​លោក Ong Kim Swee

គ្រូ​បង្វឹក​រូប​​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​មិន​សប្បាយ​ចិត្ត​ជា​មួយ​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​យប់មិញ​នូវ​ចំណុច​មួយ​ចំនួន។ ប៉ុន្តែ​លោក​ក៏​ចូល​រួម​អបអរ​ដល់​កម្ពុជា ដែល​ទទួល​បាន ៣ ពិន្ទុ​​ក្នុង​ការ​ប្រកួត​បើក​ឆាក​។

​យ៉ាងណាមិញ​លោក​​ក៏​ទទួល​ស្គាល់​ថា គ្រាប់​បាល់​របស់​ សេត រ៉ូស៊ីប ពិត​ជា​ស្អាត ដែល​​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី​ពិបាក​ចាប់​។ យ៉ាងណា​ប្រសិន​បើ​កីឡាករ​១១​នាក់​ដូច​គ្នា​លោក​គិត​ថា ​ក្រុម​របស់​លោក​នឹង​អាច​លេង​បាន​ល្អ​ជាង​នេះ ​​ដើម្បី​បង្កើត​ឱកាស​វាយ​សម្រុក​មក​លើ​កម្ពុជា​វិញ​នៅ​ពេល​ដែល​កម្ពុជា​កំពុង​នាំ មុខ​នោះ​។

​ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា​​យក​បាន​៣​ពិន្ទុ​ហើយ​ក្នុង​ពូល​ B នៃ​ព្រឹត្តិការណ៍​ខាង​លើ​ ដូច្នេះ​គឺ​កំពុង​កាន់​កាប់​កំពូល​តារាង​បណ្ដោះអាសន្ន​ ស្រប​ពេល​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​មាន​ម្នាក់​១​ពិន្ទុ​បន្ទាប់​ពី​ស្មើ​គ្នា​១-១ ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​