Mourinho បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការ​ដឹកនាំ​របស់​ Wenger

  • 2019-02-19 11:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ អតីត​អ្នក​ចាត់ការ​ក្លឹប​ Arsenal លោក Arsene Wenger ស្ថិត​ក្នុង​ចំណោម​អ្នក​ចាត់ការ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

លោក​បាន​លើកឡើង​ក្នុង​សារ​ជា​វីដេអូ​ទៅ Wengerថា​៖ " មាន​រឿងរ៉ាវ​ជា​ច្រើន​ណាស់​កើត​ឡើង​ក្នុង​អាជីព​ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​នឹង​ការ​ប្រកួតប្រជែង​មួយ​នេះ (សំដៅ​លើ​ការ​ប្រកួត​ប្រជែង​រវាង​ Mourinho និង​ Wenger ) តែ​ការ​គោរព​តែង​តែ​មាន​ជានិច្ច " ។

លោក​បាន​បន្ត​ថា​៖ " លោក Wenger បាន​កសាង​ប្រវត្តិសាស្ត្រ​ច្រើន​ណាស់​នៅ Arsenal ហើយ​មាន​រហស្សនាម​ថា​ Invincibles (សំដៅ​លើ​ការ​ដឹកនាំ​ Arsenal មិន​ចាញ់​មួយ​ប្រកួត​នៅ​រដូវ​កាល​ ២០០៣/០៤) ជា​អ្នក​ចាត់ការ​អស្ចារ្យ​មួយ​រូប​ ហើយ​ជា​អ្នក​ដឹកនាំ​ក្រុម​ប្រកប​ដោយ​ទស្សនវិជ្ជា​ ក្នុង​ក្រុម​មួយ​ដែល​ស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ " ។

បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បន្ថែម​ថា​៖ " គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​ចាត់ការ​ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ចាត់ការ​ទាំង​ពីរ​រូប​នេះ​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​កំឡុង​ពេល​ដែល​ពួក​គេ​នៅ​ដឹកនាំ​ក្លឹប​នៅ​អង់គ្លេស​ ហើយ​លោក Jose Mourinho ថែម​ទាំង​ធ្លាប់​ហៅ​បុរស​ជនជាតិ​បារាំង​ Arsene Wenger ថា​ជា​ ' អ្នក​ជំនាញ​ខាង​បរាជ័យ ' ទៀត​ផង​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម