ប្រទេស​ទាំង​ ១០ដែល​មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​លើ​ពិភពលោក

  • 2019-02-19 11:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទិន្នន័យ​របស់​អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍ​ (OECD) ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ ១០​ ដែល​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​លើ​ពិភពលោក៖

ប្រទេស​បែលហ្សិក​

១០. ប្រទេស​ហុល្លង់៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣០.៤% ក្នុង​ពេល​បច្ចុប្បន្ន។

៩. ប្រទេស​ហ្វាំងឡង់៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣០.៨% ក្នុង​ពេល​បច្ចុប្បន្ន ដែល​ពន្ធ​ទាំង​នោះ​ផ្គត់ផ្គង់​ដល់​រដ្ឋាភិបាល ព្រះវិហារ​ ក៏​ដូចជា​ការ​ទ្រទ្រង់​លើ​សេវា​សង្គម​នានា​ផង​ដែរ។

៨. ប្រទេស​លុចហ្សំបួរ៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣១% ក្នុង​ពេល​បច្ចុប្បន្ន។

៧. ប្រទេស​អ៊ីតាលី​៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣១.១% ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ពន្ធ​ក្នុង​ប្រទេស​នេះ​ពឹងផ្អែក​លើ​កម្រិត​ប្រាក់ចំណូល ហើយ​អត្រា​ពន្ធ​ខ្ពស់​ជាង​គេ​គឺ ៤៣%។

៦. ប្រទេស​អូទ្រីស​៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣១.៩% ក្នុង​ពេល​បច្ចុប្បន្ន។ ស្រដៀង​នឹង​អ៊ីតាលី​ដែរ​ ពន្ធ​នៅ​អូទ្រីស​យក​ពឹងផ្អែក​លើ​កម្រិត​ប្រាក់​ចំណូល ដោយ​អត្រា​ពន្ធ​ខ្ពស់​បំផុត​គឺ​មាន​រហូត​ដល់ ៥០%។

៥. ប្រទេស​ស្លូវើនៀ​៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣៣.៤% ក្នុង​ពេល​បច្ចុប្បន្ន។

៤. ប្រទេស​ហុងគ្រី៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣៣.៥% ក្នុង​ពេល​បច្ចុប្បន្ន។

៣. ប្រទេស​ដាណឺម៉ាក៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣៦.២% ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ពន្ធ​ទាំង​នេះ​យក​មក​ផ្គត់ផ្គង់​សេវា​សង្គម​។

២. ប្រទេស​អាល្លឺម៉ង់៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៣៩.៧% ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ចំណូល​ពន្ធ​ទាំង​នេះ​ ចែក​តាម​រដ្ឋបាល​ទាំង​ ៣​កម្រិត​ គឺ​រដ្ឋបាល​សហព័ន្ធ រដ្ឋបាល​តាម​រដ្ឋ​នីមួយៗ និង​រដ្ឋបាល​មូលដ្ឋាន។

១. ប្រទេស​បែលហ្សិក៖ មាន​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​ជា​មធ្យម ៤០.៧% ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ពន្ធ​នេះ​ពឹង​ផ្អែក​លើ​កម្រិត​ប្រាក់​ចំណូល​ ដែល​មាន​អត្រា​ពន្ធ​ចន្លោះ​ពី ២៥% ទៅ ៥០%៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល